កុមារខ្សោយសតិបញ្ញា កុមារពិការ និងកុមារផ្ទុកមេរោគអេដស៍ បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនមីជាតិ

ភ្នំពេញ៖ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានដឹកនាំ បុគ្គលិកក្រុមហ៊ុនមីជាតិ រៀបចំកម្មវិធីជួប សួរ សុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ព្រមទាំងរៀបចំអាហារ ជូន ដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រាចំនួន ២៥០នាក់ ក្នុងឱកាសចូលរួមប្រារព្ធទិវាដោនស៊ីន ដ្រូមពិភពលោកឆ្នាំ២០២២ នៅបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ជឹង សុគន្ធាវី បានកោតសរសើរចំពោះ ទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ អ្នកគ្រូ លោកគ្រូ បុគ្គលិកនៃបុរីទារក និងកុមារជាតិ ដែលបានយកអស់កម្លាំងកាយចិត្តមើលថែទាំ ចិញ្ចឹម បីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំដល់កុមារទាំងអស់ ប្រកប ដោយ ទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។

លោកជំទាវបន្តថា ជំងឺ ដោនស៊ីនដ្រូម ជាដើមចមនៃការបណ្តាល ឱ្យ កុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញា មិនប្រក្រតី។ ជំងឺនេះមានវត្តមានជាសកលនៅទូទាំងពិភពលោក ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ភេទ ឬសាសនាឡើយ។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវឱ្យឪពុកម្តាយ សូមយកចិត្ត ទុកដាក់ពីសុខភាពកូនៗ តាំងពីពេលចាបផ្តើមមានគភ៌ ប្រសិនបើ មាន សញ្ញាមិនប្រក្រតីណាមួយ សូមរួសរាន់ក្នុងការស្វែងរក សេវា ប្រឹក្សា យោបល់ និងវេជ្ជសាស្ត្រឱ្យបានលឿន ដើម្បីធានាដល់ការ ព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។

លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិបានសម្តែង នូវការ អរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនមីជាតិ ដែលបានជ្រើស រើស បុរីទារក និងកុមារជាតិ ក្នុងការប្រារព្ធទិវាដោនស៊ីនដ្រូម ពិភពលោក ព្រមជាមួយការពាំនាំមកជូននូវសម្ភារៈចំបាច់ រួមមានម៉ាស៊ីនបោកសម្លៀកបំពាក់ និងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួន មកជូនបុរីទារក និងកុមារជាតិ ដើម្បីជួយសម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងតែបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កម្មវិធីសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ក្នុងឱកាសប្រារព្ធទិវា ដោនស៊ីនដ្រូម ពិភពលោក ដែលរៀបចំ ឡើងដោយក្រុមហ៊ុនមីជាតិនេះ អាចកើតឡើងបាន ក៏ដោយសារ ការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិឆ្ងាញ់ រសជាតិបែបខ្មែរ បង្កើតឡើងដោយជនជាតិខ្មែរ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាបន្ត ចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ៕
ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner