ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៣ មីនា ២០២២
ផ្លូវជាតិលេខ២១ ជាផ្លូវដែលខ្លីជាងគេ ហើយបានបម្រើការយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម
កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ
សម្តេចតេជោរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ
ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ បានសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងចេញពីជ្រោយចង្វា ទៅអរិយក្សត្រ
សម្តេចតេជោអំពាវនាវឱ្យរួមគ្នាគោរពច្បាប់ចរាចរណ៍ពេលបើកបរ
នៅខែមេសា សម្តេចអញ្ជើញចូលរួមកិច្ចប្រជុំទឹកនៅប្រទេសជប៉ុន ហើយខែឧសភា ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស
សម្តេចតេជោបញ្ជាឱ្យប្រកាន់ខ្ជាប់ជំហរប្រឆាំងការឈ្លានពានលើប្រទេសអ៊ុយក្រែន ក្នុងការបោះឆ្នោតជាអន្តរជាតិ
ការបោះឆ្នោតគាំទ្រសង្គ្រាមរុស្ស៉ីឈ្លានពានអ៊ុយក្រែន ជាការបង្កើតទម្លាប់អាក្រក់សម្រាប់ពិភពលោក ឱ្យប្រទេសខ្លាំងឈ្លានពានប្រទេសខ្សោយ
សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បង្កវិបត្តិធ្ងន់ធ្ងរជាងការរាតត្បាតជំងឺកូវីដ១៩