ក្រសួងកសិកម្មបើកកិច្ចប្រជុំចង្អៀត ជាមួយស្ថាបន័ពាក់ព័ន្ធ ខេត្តគោលដៅ ដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ភ្នំពេញ៖សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង ពិធីបិទសន្និបាតបូកសរុបការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកងកំលាំងប្រដាប់អាវុធ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដែលនៅជាប់បឹងទន្លសាប ( ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់,បាត់ដំបង,បន្ទាយមានជ័យ,សៀមរាប និងខេត្តកំពង់ធំ) ដើម្បីចាត់វិធានការជាបន្ទាន់ធ្វើការ ទប់ស្កាត់ និងបង្គ្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ។

បន្ទាប់ពីទទួលបានបញ្ជាខាងលើ នារសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំចង្អៀតមួយជាបន្ទាន់ ដើម្បី ប្រមូលធាតុចូលដើម្បីដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ និងនា ពេលអនាគត ក្នុងការបង្ក្រាបបទល្មើសនេសាទនៅបឹង ទន្លេសាប ដែលដឹកនាំពិភាក្សាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមាន ការអញ្ជើញចូលរួមឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ញាការរង នៃកងយោធ ពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជារដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកខេត្តគោលដៅទាំងប្រាំ ហើយ និងឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តម ប្រតិភូ រាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ៕
ប្រភព ក្រសួងកសិកម្ម

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner