ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមផ្តោតលើកិច្ចការដែលធម្មតា ហើយ បំភ្លេចមហិច្ចតារបស់អ្នកមួយរយៈពេលនេះសិន។ សូមដាក់រៀបចំគំនិតរបស់អ្នកឲ្យមាន លំដាប់លំដោយ។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យផ្តោតអារម្មណ៍ទៅលើការងារជាជាង ចំណាយពេលវេលាចែចង់ និងការសន្ទនាដែលមិនចាំបាច់។ លើសពីនេះ លោកអ្នកអាច ស្ថិតនៅត្រង់ចំណុចកណ្តាលនៃការនិយាយដើម និងឧបាយកល ដូច្នេះសូមប្រុងប្រយ័ត្ន ចំពោះទង្វើរបស់អ្នក។ ក្រៅពីនេះ ភាពចៃដន្យនៅក្នុងថ្ងៃនេះអាចជាសកម្មភាពដ៏ល្អសម្រាប់ ភាពជោគជ័យនៅក្នុងថ្ងៃនេះផងដែរ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះសូមមានការប្រុងប្រយ័ត្នចំពោះទំនាក់ ទំនងជាមួយនឹងអាជ្ញធរ ពីព្រោះជម្លោះ និងការយល់ច្រលំអាចកើតឡើងបានដោយងាយ។ សូមប្រើប្រាស់ថ្ងៃស្ថានភាពថ្ងៃនេះ ដើម្បីកែប្រែស្ថានភាពការងារ សម្របទៅនឹងហេតុការណ៍ ដែលបានកើតឡើង។ បើទោះក្នុងស្ថានភាពណាមួយក៏ដោយ សូមកុំបាត់បង់លំនឹងរបស់ខ្លួន ពីព្រោះអ្នកនៅតែមានលទ្ធភាពការងារគំនិតយោបល់របស់ខ្លួន និងមិនចាំបាច់ត្រូវធ្វើការ ដើម្បីបង្ហាញនរណាម្នាក់នោះទេ។ ការទទួលខុសត្រូវរបស់អ្នកគឺសមល្មមនឹងអនុវត្តន៍ការ ងារបាន។ ក្រៅពីនេះ សូមកុំបង្ខំខ្លួនឯង លោកអ្នកអាចរកពេលវេលាសម្រាក កំសាន្តខ្លះ ដើម្បីទទួលបានសុខភាពល្អ និងគំនិតបញ្ញាភ្លឺស្វាងផងដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះវាមានភាពចាំបាច់ណាស់ដែលអ្នកត្រូវ រក្សាលំនឹងគំនិតរបស់ខ្លួន។ លោកអ្នកមិនអាចបន្ទោស និងដាក់កំរិតចំពោះខ្លួនឯងនោះទេ។ កុំមើលស្រាលខ្លួនឯងក៏ព្រោះតែបញ្ហាដែលបានកើតឡើងកន្លងមក បើមិនដូច្នេះលោកអ្នក មិនអាចស្វែងរកច្រកសមរម្យសម្រាប់អាជីពបានទេ។ ក្រៅពីនេះ ការទំនាក់ទំនងតូចធំគួរតែ គិតគូរជាថ្មី ទាំងនេះមិនមែនមានន័យថាអ្នកត្រូវលើកដៃលើកជើងអ្នកណាឡើយ គឺទំនាក់ ទំនងនឹងធ្វើឲ្យអ្នកទទួលបានឳកាសច្រើន។ ប៉ុន្តែសូមជៀសវាងដាច់ខាតទំនាក់ទំនងស្នេហា នៅកន្លែងការងារ ពីព្រោះវាជាប្រភពនៃការបាត់បង់ទំនុកចិត្ត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាធម្យម។ ការងារទាំងឡាយ រួមទាំងរបររកស៊ីតូចធំ មានដំណើរការល្អប្រសើរ។ លោកអ្នកមានលទ្ធភាពធ្វើឪ្យការងារទាំងនោះទទួលបានភោគ ផលល្អប្រសើរទៅបាន។ ក្នុងពេលដំណាលគ្នានេះ អ្នកក៏មិនគួរបង្អង់ដៃនោះទេ សូមបន្តធ្វើ ការឲ្យបានសស្រាក់សស្រាំ។ ធ្វើទំនាក់ទំនងតូចធំ ក្នុងក្រៅ ដើម្បីទទួលបានទំនុកចិត្ត និងការ គាំទ្រពីមនុស្សនៅជុំវិញខ្លួន។ លើសពីនេះ សូមលោកអ្នកយកចិត្តទុកដាក់នឹងបរិវេណរបស់ ខ្លួនជាជាងទៅចាប់អារម្មណ៍នឹងការងារ ឬទំនួលខុសត្រូវរបស់មិត្តរួមការងាររបស់អ្នក។ ក្រៅពីនេះ មិនគួរគិតគូរច្រើនពេកទេ ចូរចាប់យកអ្វីដែលអ្នកគិតថាអ្នកអាចធ្វើទៅបាន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះសូមលោកអ្នកធ្វើការអត់ធ្មត់ឲ្យបានក្នុងកំរិត ខ្ពស់បំផុត។ ជម្លោះក្នុងពេលនេះមានសញ្ញាណវិជ្ជមានណាស់។ យកល្អចូរធ្វើសកម្មភាព ធម្មតា ហើយមិនគួរចូលរួមក្នុងកិច្ចប្រជុំពិភាក្សាណាដែលមិនចាំបាច់។ មិនគួរបញ្ចេញគំនិត រិះគន់ណាមួយឡើយ។ ភាពស្ងៀមស្ងាត់ជាជម្រើសដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អនុវត្ត ការងារក្នុងថ្ងៃនេះ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងទទួលបានឳកាសដែលនាំយកមកពីខាង ក្រៅ ដូច្នេះសូមពិនិត្យ តាមដានធ្វើយ៉ាងណាកុំឲ្យឳកាសនោះកន្លងផុតទៅ។ ចំពោះការ ងារធំដុំ ឬត្រូវចំណាយលុយកាក់ច្រើន សូមកុំទាន់ធ្វើនៅពេលនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ពេលវេលាថ្ងៃនេះហាក់មិនឈរខាងអ្នកឡើយ។ អ្នកនឹង មានការរវល់ ទំងន់ការងារហាក់ដាក់សម្ពាធលើអ្នកខ្លាំង។ ចំពោះការបណ្តាក់ទុន អាជីវកម្ម តូចធំអាចនឹងខាតបង់ហិរញ្ញវត្ថុជាជាងទទួលបានផលចំណេញ។ សូមកាត់បន្ថយសកម្ម ភាពអាជីវកម្ម ហើយប្រសិនបើមិនអាចធ្វើបានទេ សូមព្យាយាមកំចាត់រាល់ហានិភ័យទាំង ឡាយ។ ក្នុងនោះសូមលោកអ្នកពិនិត្យខ្សែសង្វាក់នៃការងារ។ លើសពីនេះ សូមបង្ហាញការ គោរពចំពោះគំនិតរបស់មនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើ បើទោះបីជាអ្នកអាចមាន គំនិតប្រឆាំងក្តី។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានការគាំទ្រច្រើនពីអ្នក នៅក្បែរខ្លួន សូម្បីតែដៃគូដែលតានតឹងបំផុតរបស់អ្នកក៏បន្ទន់អាកប្បកិរិយាផងដែរ។ អាស្រ័យលើអំណោយផលនេះសូមគ្រប់គ្រងពេលវេលាឲ្យបានល្អ ប្រើប្រាស់ពេលនេះដើម្បី ធ្វើការងារសំខាន់ ដូចជាការចរចាជាច្រើន។ ក្នុងនោះប្រការសំខាន់ដែលអ្នកត្រូវចងចាគឺថា មិនត្រូវពាក់ព័ន្ធនឹងបំណុលដាច់ខាត។ បំណុល ប្រាក់កម្ចី នឹងនាំមកនូវស្ថានភាពដ៏អាក្រក់ ដល់គោលដៅរបស់អ្នក។ លើសពីនេះវានឹងរារាំងលាភសក្ការៈដែលកំពុងកើតឡើងចំពោះ មុខអ្នកផងដែរ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់ការស្វែងយល់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកក្នុងពេលនេះកំពុងមាន ដំណើរការល្អប្រសើរណាស់។ នៅក្នុងអនាគតដ៏ខ្លីនេះ អ្នករំពឹងថាទទួលបានការផ្តល់ជូនដ៏ ធំសម្រាប់កិច្ចខំប្រឹងប្រែងរបស់អ្នក។ ការងារទាំងឡាយនឹងមានស្ថេរភាព ហើយអាចទទួល បានជោគជ័យ ដោយមិនមានផលរំខានណាមួយឡើយ។ ក្នុងពេលនេះ ភាពសុទិដ្ឋិនិយម មានភាពចាំបាច់បំផុត។ ក្រៅពីនេះទំនុកចិត្តចំពោះវិជ្ជាជីវៈរបស់ខ្លួនក៏សំខាន់ផងដែរ។ បន្ថែមលើនេះទៅទៀត សូមរក្សាអាកប្បកិរិយាវិជ្ជមាន នឹងគួររួមចំណែកដល់សកម្មភាពជា ក្រុមនានា នឹងសូមចងចាំថា ក្រោមឥទ្ធិពលនៃអារម្មណ៍អ្នកអាចបង្កើតបញ្ហាបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះកិច្ចការទាំងរបស់អ្នកអាច បញ្ចៀសបញ្ហាបានដោយសន្តិវិធី។ មនុស្សដែលធ្លាប់ប៉ុនប៉ងមិនល្អ នឹងបោះបង់ចោលគំនិត អវិជ្ជមានទាំងនោះ។ លោកអ្នកក៏ទទួលបានឳកាសច្រើន ដូច្នេះមិនមានការលំបាកណាមួយ ឡើយប្រសិនបើអ្នករក្សាការងារឲ្យនៅដដែល ឬផ្លាស់ប្តូររបត់ការងារ ឬចាកចេញពីការងារ ចាស់ទៅរកការងារថ្មី។ ដំណើររបសអ្នកក៏ទទួលបានការគាំទ្រច្រើនផងដែរ ដូច្នេះមិនមានអ្វី ដែលបង្អាក់បំណងប្រាថា្នរបស់អ្នកបានទេ។ ស្របនឹងភាពវិជ្ជមានទាំងនេះ វាអាស្រ័យលើ ការគ្រប់គ្រងខ្លួនឯងរបស់អ្នក ពីព្រោះប្រសិនបើអ្នកព្យួរច្រមុះរបស់ខ្លួនទៅនឹងភាពបរាជ័យ កន្លងមក គឺអ្នកនឹងមានភាពលំបាកមិនខាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលបំផុតសម្រាប់លោកអ្នក ដែលប្រកបរបរអាជីវកម្ម និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញ ទិញ ចូលអចលទ្រព្យនានា។ ផលចំណេញក្នុងថ្ងៃនេះមានទំហំធំ។ ចំពោះលោកអ្នកដែលប្រកប ការងាររដ្ឋ និងឯកជន ក៏មិនអន់ប៉ុន្មានដែរ លោកអ្នកអាចធ្វើការងារទាំងឡាយឲ្យទទួលបាន ផលសម្រេចដោយងាយស្រួល។ គំនិតរបស់អ្នកនឹងទទួលបានការគាំទ្រច្រើន ដូច្នេះដំណើរ ការនឹងរលូន។ អ្នកក៏អាចរំពឹងថាទទួលបានលាភទាក់ទងនឹងវឌ្ឍនភាពការងារផងដែរ។ ផ្ទុយទៅវិញ ប្រហែលជាលោកអ្នកនឹងមានកិច្ចការរវល់ច្រើន ដូច្នេះសូមកំណត់ការងារអាទិ ភាព។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោផលដល់ការប្រជុំពិភា ក្សា ចរចា ការចុះកិច្ចសន្យា ឬរៀបគម្រោងការងារថ្មីៗ។ លោកអ្នកទទួលបានភាពឈ្លាសវៃ រហ័សរហួន និងអង់អាចណាស់ ដូច្នេះវាជាកត្តាអំណោយផលសម្រាប់អនុវត្តការងារ និង ប្រឈមទៅនឹងស្ថានភាពខាងក្រៅ។ អាស្រ័យលើអំណោយផលពេលនេះ សូមកុំបង្អង់ សកម្មភាព គួរចាប់ផ្តើមនូវគម្រោងការងារដែលបានគូសវាសរួចរាល់ ដើម្បីឆាប់បានទៅដល់ គោលដៅ។ ក្រៅពីនេះ លោកអ្នកក៏គួរមានទំនាក់ទំនងល្អជាមួយមនុស្សនៅក្បែរផងដែរ រៀនអនុគ្រោះឲ្យបានច្រើន ហើយរៀនសូត្រដកស្រងបទពិសោធន៍ពីមនុស្សក្បែរខ្លួនជានិច្ច។ ចំណុចសំខាន់ដែលត្រូវចងចាំ គឺអ្នកមិនអាចប្រើប្រាស់អារម្មណ៍លើកិច្ចការបានទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកចំណាយពេល វេលាដោះស្រាយបញ្ហាប្រមូលផ្តុំ។ ប្រហែលអ្នកគួរតែខិតខំបន្ថែមទៀត ហើយកុំពន្យារពេល ក្នុងការអនុវត្តការងារ ឬដោះស្រាយបញ្ហានានាដែលបានកើតឡើង ឬនៅសេសសល់។ ក្នុងថ្ងៃនេះអ្នកទទួលបានគំនិតប្រាជ្ញាមោះមុត និងគំនិតច្នៃប្រឌិតណាស់ ដូច្នេះសូមបង្ហាញ ស្នាដៃ និងសមត្ថភាពរបស់អ្នក។ អ្នកក៏មិនចាំបាច់មានការភ័យខ្លាចចំពោះកំហុសពេកដែរ ពីព្រោះអ្នកអាចដោះស្រាយអ្វីៗឲ្យទៅជាល្អប្រសើរបានដោយងាយស្រួលណាស់។ នៅពេល ខាងមុខនេះ អ្នកទំនងជាអាចស្វែងរកផ្លូវចេញពីស្ថានភាពមិនសមប្រកប នឹងឆ្ពោះទៅកាន់ ភាពជោគជ័យធំ។
ចំណាំ៖
ឆ្នាំទាំង៤ មមី វក រកា ចរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាលាភ ពេលវេលាសំណាង។ លោកអ្នកនឹងទទួលបានការផ្តល់ជូនយ៉ាងពេញចិត្ត ចំពោះការខិត ខំប្រឹងប្រែង ដូច្នេះសូមមានភាពរីករាយទទួលអំណរនេះ។