អុំទូកសហគមន៍រំលឹកវីរៈភាពកងទ័ពជើងទឹកដែលឆ្លាក់លើជញ្ជាំងប្រាសាទបន្ទាយឆ្មារ
អុំទូកសហគមន៍បន្ទាយឆ្មារនៅក្នុងកសិណប្រាសាទដើម្បីរំលឹកវីរៈភាពកងទ័ពជើងទឹកដែលឆ្លាក់លើជញ្ជាំងប្រាសាទបន្ទាយឆ្មា ក៏ដូចជារំលឹកប្រពៃណីរបស់អ្នកស្រុកតាំងពីដូនតាមករបង្កើតបរិយាកាសរីករាយយ៉ាងខ្លាំងនៅនឹងមូលដ្ឋាន ហើយទាក់ទាញមនុស្សចូលរួមរាប់ពាន់នាក់កាលពីថ្ងៃទី១០-១១និង១២ខែវិច្ឆិកាឆ្នាំ២០១៩ ។
កម្មវិធីនោះប្រព្រឹត្តទៅរលូន អឹុកអធឹក ហើយមានការអញ្ជើញចូលរួមពីលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អ្នកដឹកនាំ មន្ត្រី ព្រះសង្ឃ លោកយាយលោកតា យុវជន យុវនារី កុមារាកុមារី ព្រមទាំងភ្ញៀវបរទេស ក៏ដូចអ្នកផលិតកម្មវិធីនិងព៍ត័មានទូរទស្សន៍មួយរបស់ប្រទេសអាល្លឺម៖ង់ផងដែរ ។
លោកហេង សុភក្ត្រ័ មេឃុំបន្ទាយឆ្មារ អោយដឹងថា ៈ ក្នុងរយៈពេល៣ថ្ងៃ ពិធីអុំទូកសហគមន៍បន្ទាយឆ្មារនេះ មានមនុស្សចូលរួមរាប់ពាន់នាក់
។
លោកបន្តថា ៈ មានទូកអុំសហគមន៍ចំណុះទូកបុរស នារី ចំនួន១២នាក់ ចំនួន១៦គូ ក្នុងនោះទូកប្រកួតមិត្តភាព២គូ ។ការប្រកួតថ្ងៃទី១ គណកម្មការបច្ចេកទេស អោយអុំប្រកួតជំរិះដោយអោយប្រកួត២ជើង(២ដង) ហើយអ្នកចាញ់អស់សិទ្ធិប្រកួត ។ឯអ្នកឈ្នះ ទាំង៦ក្រុម បន្តប្រកួតជមរុះក្នុងពូល។
ការប្រកួតថ្ងៃទី២ យកក្រុមដែលឈ្នះថ្ងៃទី២នេះប្រកួតវិលជុំក្នុងពូលដើម្បីយកក្រុមដែលជាប់ក្នុងពូលទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។និងថ្ងៃទី៣ ការប្រកួតខ្វែង ដោយយកក្រុមឈ្នះជួននឹងឈ្នះ ដើម្បីចម្រាញ់ជម្រើសយកលេខ១និងលេខ២ ។ ឯក្រុមចាញ់ ប្រកួតយកលេខ៣ ។
ជាលទ្ធ់ផល ជ័យលាភីលេខ១ បានទៅក្រុមកីឡាករទូកឈ្មោះខេមរៈ មានជ័យបារមីវរៈសេនាតូចលេខ៥១៤ ។លេខ២ ក្រុមតាកុបមានជ័យបារមីយាយហង ។លេខ៣ ក្រុមវិទ្យាល័យបន្ទាយឆ្មារ ។ឯលេខ៤និងលេខ៥ ជាអ្នកឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រឹត្ត ។
លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានសាទរ កោតសរសើរមន្ត្រីនិងអ្នកពាក់ព័ន្ធដែលរៀបចំកម្មវិធីបុណ្យអុំទូក សហគមន៍ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក សហគមន៍ដើម្បីចូលរួមអបអរព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនៅថ្នាក់ជាតិនារាជធានីភ្នំពេញ ។
លោកជំទាវទួលស្គាល់ស្មារតីកីឡានិងមត្តិភាព សុខភាព មិត្តភាព សហការ ហើយ ចៀសឆ្ងាយពីគ្រឿងញៀននិងអបាយមុខទាំងឡាយ របស់កីឡាករ កីឡាការិនី ។
ចំពោះរង្វាន់លេខ១ បានពាន១គឺលេខ១បានថវិកា៥០មឺុនរៀល លេខ២ បាន៤០មឺុនរៀលនិងលេខ៣ បាន៣ផមឺុនរៀល៎ លេខ៤ ចំនួន២មឺុនរៀល និងលេខ៥ បាន១០មឺុនរៀល ។និងវត្ថុអនុស្សាវរីយ៍មួនចំនួន៕