ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកត្រូវបានកាត់ព្រ័ទ្ធបញ្ចប់ក្រោម ព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពសលបំផុត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖  នាយប់ថ្ងៃទី ១២ ខែវិច្ឆិកា  ឆ្នាំ២០១៩  ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង  ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម  សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ  ទតការកាត់ ព្រ័ទ្ធដើម្បីបិទបញ្ចប់ព្រះរាជពិធីបុណ្យ អុំទូក  បណ្តែតប្រទីប  សំពះព្រះខែ  និង អកអំបុកសម្រាប់ឆ្នាំ២០១៩ នេះ  ដែល បាន ប្រព្រឹត្តទៅដោយជោគជ័យអស់រយៈពេលបីថ្ងៃ ចាប់ពី ថ្ងៃទី ១០,១១,១២  ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

 វត្តមាននៃការយាងនិង អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះ គឺមានសម្តេច វិបុលសេនា ភក្តី  សាយ  ឈុំ  ប្រធានព្រឹទ្ធសភា  សម្តេច អគ្គមហាពញាចក្រី  ហេង  សំរិន  ប្រធានរដ្ឋសភាសម្តេច អគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី  សម្តេចក្រឡាហោម  ស  ខេ ង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សម្តេចពិជ័យសេនា  ទៀ  បាញ់  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងការពារជាតិ  ព្រមទាំង សម្តេច  ទ្រង់  ឯកឧត្តម  លោកជំទាវ  និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ  អង្គទូតប្រចាំនៅកម្ពុជាប្រជាពលរដ្ឋ  ភ្ញៀវជាតិ  និង អន្តរជាតិ យ៉ាងច្រើន កុះករផងដែរ  ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យ អុំទូក រយៈពេល ៣ ថ្ងៃ នៅមុខ ព្រះបរមរាជវាំង នៅល្ងាច ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៩ បានបញ្ចប់ ដោយជោគជ័យ ។ ក្នុង រយៈពេល ៣ ថ្ងៃនេះ មានទូកមួងទូក ខ្នាត អន្តរជាតិ និង ទូកង សរុប ២៩១ ទូក បានចូលរួម ប្រកួតប្រណាំង ដែល ក្នុងនោះ មាន ទូក ខ្នាត អន្តរជាតិ ចំនួន ៦៦ ទូក ( ទូក នារី ២ ទូក ) ទូកង ចំនួន ១៦៤ ទូក ( ទូក នារី ១ ទូក ) ទូក មួង ៣១ ( ទូក នារី ២ ទូក ) ចំណុះ ទូក មាន ចំនួន សរុប ប ១៩២១៨ នាក់ ( ស្ត្រី ២៧៣ នាក់ ) ។

 ឯ,ឧ ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា និង ជា ប្រធាន អនុគណៈកម្មការ បច្ចេក ទេស ប្រណាំងទូក និង គណៈមេប្រយោគ បានប្រកាសថា ឆ្លងកាត់ ការប្រឡងប្រណាំង យ៉ាង ស្វិតស្វាញ ក្នុង ស្មារតី សាមគ្គីភាព ភារត ភាព យុត្តិធម៌ និង អង់អាច ក្លាហាន អស់ រយៈពេល ៣ ថ្ងៃ មកនេះ លទ្ធផល បច្ចេកទេស ទទួលបាន ដូចខាងក្រោម ៖

១- ទូក ខ្នាត អន្តរជាតិ នារី ផែន លេខ ១ មាន ចំនួន ១ ទូក ផែន លេខ ២ មាន ចំនួន ១ ទូក

២- ទូក ខ្នាត អន្តរជាតិ បុរស ផែន លេខ ១ មាន ចំនួន ១៤ ទូក ផែន លេខ ២ មាន ចំនួន ៣៥ ទូក ផែន លេខ ៣ មាន ចំនួន ៣១ ទូក និង ផែន លេខ ៤ មាន ចំនួន ១៤ ទូក

៣- ទូក អុំ ប្រពៃណី នារី ផែន លេខ ១ មាន ចំនួន ១ ទូក

៤- ទូក អុំ ប្រពៃណី បុរស ផែន លេខ ១ មាន ចំនួន ១១០ ទូក ផែន លេខ ២ មាន ចំនួន ២៨ ទូក ផែន លេខ ៣ មាន ចំនួន ១៩ ទូក និង ផែន លេខ ៤ មាន ចំនួន ៦ ទូក

៥- ទូក ចែវ នារី ផែន លេខ ១ មាន ចំនួន ១ ទូក ផែន លេខ ២ មាន ចំនួន ១ ទូក

៦- ទូក ចែវ បុរស ផែន លេខ ១ មាន ចំនួន ៨ ទូក ផែន លេខ ២ មាន ចំនួន ៨ ទូក ផែន លេខ ៣ មាន ចំនួន ១២ ទូក និង ផែន លេខ ៤ មាន ចំនួន ១ ទូក

៧- ទូក គូ ពិសេស នៅ ឆ្នាំ ២០១៩ នេះ មាន ចំនួន ៩៦ ទូក ។ ក្រោយពី បានធ្វើការ ប្រកួតប្រជែង ស្វិតស្វាញ អស់ រយៈពេល ៣ ថ្ងៃ មកនេះ យើង សង្កេតឃើញថា ទូក គូ ពិសេស ដែលមាន ល្បឿន លឿន ជាងគេ នៅក្នុង ទូទាំង ព្រះរាជាណាចក្រ កម្ពុជា មាន ចំនួន ៣ ទូក គឺ ៖

– លេខ ១- ទូក ឈ្មោះ សារាយ តេជោ សែន ជ័យ មកពី ខេត្តកណ្តាល ពាក់ស្លាក លេខ ២២២ មាន ចំណុះ ៧២ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បានប្រើប្រាស់ ថេរវេលា ត្រឹមតែ ៣០ នាទី ២៦ វិនាទី និង ៤៥ ភាគរយ ។ ទូកនេះជាទូក ឧបត្ថម្ភ ដោយ សម្តេច តេជោ ហ៊ុន សែន និង ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត កណ្តាល

– លេខ ២- ទូក ឈ្មោះ សម្តេច វិបុល បញ្ញា បារមី មានជ័យ មកពី ខេត្តតាកែវ ពាក់ស្លាក លេខ ២២៣ មាន ចំណុះ ៧៤ នាក់ ក្នុង រយៈពេល ៣ ថ្ងៃនេះ បានប្រើប្រាស់ ថេរវេលា ៣០ នាទី ៣៣ វិនាទី និង ៧១ ភាគរយ តែប៉ុណ្ណោះ ។ ទូកនេះ ឧបត្ថម្ភ ដោយ ឯកឧត្តម សុខ សូកាន ( កូនប្រុស សម្តេច វិបុល បញ្ញា សុខ អាន )

– លេខ ៣- ទូក ឈ្មោះ គិរីរង្ស សុខសែនជ័យ មកពី ខេត្តតាកែវ ពាក់ស្លាកលេខ ២៣២ មានចំណុះ ៧៤ នាក់ ក្នុងរយៈពេល ៣ ថ្ងៃនេះ បានប្រើប្រាស់ ថេរវេលាត្រឹមតែ ៣០នាទី ៤៨ វិនាទី  ៣២ ភាគរយ ។ ជាទូកឧបត្ថម្ភ ដោយ ឯកឧត្តម សុខ សូកាន ។

៨- ទូកដែលទទួលបាន ជ័យជម្នះ ជ័យលាភី ផ្នែកសោភណ្ឌភាព ៖  ឆ្លងកាត់ ការវាយតម្លៃ របស់គណៈ កម្មការសោភណ្ឌភាព គណៈកម្មការបច្ចេកទេស និង គណៈមេប្រយោគ បានរកឃើញថាទូកដែលមាន ក្បូរក្បាច់ រចនាបថសោភណ្ឌភាពល្អ មាន វិន័យ មានសេចក្តីថ្លៃថ្នូរ និងលក្ខណៈសម្បត្តិ ល្អប្រសើរជាងគេត្រូវបានទទួលរង្វាន់ផ្នែកសោភណ្ឌភាពមាន ៣ ទូក គឺ៖

១- ក្អែកស តេជោ សែន ជ័យ ជាទូក មកពី រាជធានី ភ្នំពេញ ពាក់ស្លាក លេខ ១៦២ ចំណុះ ៧៦ នាក់ ឧបត្ថម្ភដោយ ឯកឧត្តម ជា សុផារ៉ា

២- នរិន្ទ្រ រង្សី ស្រីសរវិជ៏័យ ចិត្រាបុត្រ ជាទូកមកពីខេត្តបាត់ដំបង ពាក់ស្លាកលេខ ១៣០ ចំណុះ ៧៥ នាក់ ឧបត្ថម្ភដោយ សម្តេច ស ខេង និង ឯកឧត្តម សេង យូ អាន់

៣- សុវណ្ណ រាជ សី បារមី បន្ទាយ មហានគរ ជា ទូក មកពី ខេត្តបន្ទាយមានជ័យ ពាក់ស្លាកលេខ ១២៨ ចំណុះ ៧៦ នាក់ ឧបត្ថម្ភ ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner