ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានផ្ដល់របាយការណ៍ដល់អ្នកសារព័ត៌មានយើងថា មានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចផ្ទះជួលលេខ២៧៨ ផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម្សិលមិញនេះ ។
ជនសង្ស័យខាងលើមាន ឈ្មោះ ចាន់ រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ មាស ហ៊ាន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរសន្តិសុខឯកជន ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកវ៉េវ សេរីចាស់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1G-0797 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕