នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ៤នាក់ ទៅកាន់តុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ ចំនួន៤នាក់ ករណប្រើប្រាស់គ្រឿងញៀននិង ហឹង្សាទៅតុលាកា។
ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ១២ខែវិច្ឆិការ ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក។
ក្នុងនោះករណីប្រើប្រាស់គ្រឿងញៀន នឹងហឹង្សាចំនួន៤នាក់។
ជនសង្ស័យ ទាំង៤នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង ទៅតុលាកា៕