ជនជាតិចិនម្នាក់គាំងបេះដូងស្លាប់ ក្នុងខណ្ឌសែនសុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មានករណីមនុស្សប្រុសស្លាប់ (គាំងបេះដូង) នៅចំណុចតាមផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សពមានឈ្មោះ WUGENHAI  ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ តាមការសន្និដ្ឋានរបស់លោកវជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដបូងរាជធានីភ្នំពេញ សពខាងលើស្លាប់ដោយជំងឺគាំងបេះដូង ។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner