ទូកចំនួន១៤៧គូ ចូលរួមប្រកួតប្រជែងនៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក
អត្ថបទដោយ៖
Kien Sereyvuth
គណៈកម្មាធិការជាតិរៀបចំបុណ្តជាតិ និងអន្តរជាតិ បានឱ្យដឹងថា ថ្ងៃនេះ ថ្ងៃចន្ទ ១៥ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃសីល និងពេញបូណ៌មី ដែលជាថៃ្ងទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានទូកអុំ ទូកចែវ បុរស នារី ដែលនឹងត្រូវចូលរួមប្រណាំងមានសរុប ១៤៧គូ ដែលមានទូកសរុប ២៩៣ទូក ចូលរួមប្រកួតប្រជែង។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថាប្រជាពលរដ្ឋជាច្រើន បានមកកម្សាន្តសប្បាយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ៕ធ.ដ