ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជាងកាត់សក់ និងបន្ទប់ជាង ជួសជុល លក់ទូរស័ព្ទដៃផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះទីតាំងបន្ទប់ជាងកាត់សក់ និងបន្ទុកជាងជួសជុលលក់ទូរស័ព្ទមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាំងយប់កាលពីវេលាម៉ោង ២និង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវ២០០២ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុឮសំឡេងផ្ទុះភ្លាមៗក៏ហុយផ្សែងបង្កើតចេញជាអណ្ដាតភ្លើងឆេះចេញពីបន្ទប់ជាងកាត់សក់មួយកន្លែង(យីហោប៊ូយហាយឡាយ) ហើយក៏រាលដាលដល់ហាងលក់ទូរស័ព្ទនៅជាប់គ្នាខូចខាតសម្ភារអស់ជាច្រើន។
សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង២ និង៥០នាទីទេីបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គ្រឿងទេីបអាចគ្រប់គ្រង់បានជាស្ថាពរ។ចំពោះមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងដោយសារឆ្លងចរន្តអគ្គិសនីម្ចាស់បន្ទប់ចេញ ទៅក្រៅមិនបានបិទកុងតាក់ភ្លើង។
បន្ទុបដែលឆាបឆេះនោះមានចំនួន២បន្ទប់ក្នុងនោះបន្ទប់ទី១កន្លែងជាងកាត់សក់អស់ម៉ូតូ ធំ១ គ្រឿង និងសម្ភារខូចខាតទាំងស្រុង
បន្ទប់ទី២កន្លែងជួសជុល និងលក់ទូរស័ព្ទដៃខូចខាតសម្ភារមួយចំនួននៅខាងក្នុង
ចំណែកសម្ភារដែលខូចខាតទាំងពីបន្ទប់មិនអាចប៉ាន់ស្មានដឹងពីចំនួនឲ្យពិតប្រកដនៅឡើយ
សមត្ថកិច្ចបានបន្តថាជុំវិញករណីអគ្គិភ័យនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ៕ធ.ដ