លោកស្រី ធន់ ស្រីនាង ទទួលបានការតែងតាំងមេដៃផ្កាយ១ពីក្រុមហ៊ុនគ្រួសារកក់ក្ដៅ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ២០១៩នេះ គណៈគ្រប់គ្រងនៃក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលមានលោកឧកញ៉ា អ៊ុច សម្បត្តិ និង លោកជំទាវ ហុឹម សុភ័ក្រជាប្រធាន បានរកឃើញអ្នកមានសមត្ថភាព និងក្លាហានជឿជាក់ម្នាក់ទៀតហើយដែលបានទទួលការតែងតាំងជាម្ចាស់មេដៃផ្កាយ១ពីការលក់ផលិតផល និង ដឹកពីក្រុមហ៊ុនគ្រួសារកក់ក្ដៅ ។
កន្លងមកក្រុមហ៊ុនបានតែងតាំងជាបន្តបន្ទាប់សំរាប់សមាជិក រឺថ្នាក់ដឹកនាំដែលមានសមត្ថភាព សេចក្តីក្លាហានក្នុងផ្លាស់ប្ដូរជីវិតពីក្រុមហ៊ុនគ្រួសារកក់ក្តៅ ហើយសូមបញ្ជាក់ថាលោកស្រី ធន់ ស្រីនាង ដែលទទួលបានមេដៃផ្កាយ១នេះមានលេខរៀងទី000១៤ ហើយក្រុមហ៊ុន និងចារឈ្មោះអ្នកស្រីជាប្រវត្តិសាស្ត្រក្នុងក្រុមហ៊ុនពីពេលនេះតទៅដើម្បីឲ្យសមាជិក និង អ្នកក្រោមឱវាទលោកស្រីយកគំរូតាមដើម្បីឈានដល់ចំណុចកំពូលដូចលោកស្រី ។
គូរបញ្ជាក់ផងដែរថាអ្នកដែលបានការតែងតាំងជាមេដៃផ្កាយ១ពីក្រុមហ៊ុនគឺ ជាអ្នកដែលពូកែលក់ហើយមានសមត្ថភាពពិបាកដដែលអាចសម្រេចផែនការដែលក្រុមហ៊ុនកំណត់ជូនតាមលក្ខខណ្ឌ ។ជារួមក្រុមហ៊ុនគ្រួសារកក់ក្តៅ ជាក្រុមហ៊ុនដែលបោះទុនវិនិយោគលើគ្រឿងឈរជួរមុខក្នុងស្រុក និង ផ្ដល់ឱកាសឲ្យមនុស្សទូទៅដើម្បីផ្លាស់ប្ដូរជីវិតពីភាពអត់ការងារធ្វើ ឲ្យមានជីវភាពធូធារ ជាពិសេសស្រ្តីមេផ្ទះនេះតែម្ដង ៕ធ.ដ
ដោយៈ ឯ.ឧ ម៉ូត ទូល័ស