អភិបាលខណ្ឌដង្កោដឹកនាំមន្រ្តីរាជការ ចូលរួមពិសារអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់សន្តិភាព

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្រ្តីរាជការ ចូលរួមពិសារអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់សន្តិភាពនា ក្រោម ពាក្យ ស្លោក “អំបុក ខ្មែរ ថែ ជាតិ សាសនា និង ព្រះមហាក្សត្រ” នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលាខណ្ឌដង្កោ

       ការពិសារអំបុកសាមគ្គីនេះតប តាម ការ អំពាវ នាវ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែល ឲ្យ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ចូលរួម ពិសា អំបុក  ទាំង អស់ គ្នា នា ថ្ងៃ ទី ០៩ ខែ វិច្ឆិកា នេះ។

        ការ ពិសា អំបុក រួម គ្នា នេះ ក៏ បាន ប្រព្រឹត្ត ទៅ ស្រប ពេល ដែល ព្រះរាជាណាចក្រ កម្ពុជា កំពុង អបអរសាទរ  ខួប លើក ទី  ៦៦ នៃ ទិវា បុណ្យ ឯករាជ្យ ជាតិ ០៩  វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៩  ជា  ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ  ដែល កម្ពុជា ទទួល បាន ឯករាជ្យ ពី អាណានិគម បារាំង  និង ការ   អបអរសាទរ ព្រះ រាជ ពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អក អំបុក ដែល ជា ព្រះ រាជ ពិធី បុណ្យ ប្រពៃណី ជាតិ ខ្មែរ  នឹង ប្រព្រឹត្ត ទៅ ក្នុង ពេល ឆាប់ ខាង មុខ ។ 

          សូមជម្រាបថា ការ  ពិសា អំបុក រួម គ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា និមន្រ្តីរាជការទូទាំងប្រទេស បាន ប្រព្រឹត្ត ទៅ គ្រប់ ទីកន្លែង ទូទាំង ប្រទេស កម្ពុជា ដោយ ក្ដី សប្បាយ រីករាយ សាមគ្គីភាព និង ភាតរភាព ដែល ឆ្លុះ បញ្ចាំង ពី ទឹក ចិត្ត នៃ ការ ស្រឡាញ់  រួបរួម គ្នា រវាង ប្រជាជន កម្ពុជា ក្រោម ម្លប់ នៃ សន្តិភាព៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner