ជនប្រើប្រាស់គ្រឿងញៀន២នាក់ ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅវេលាម៉ោង ១២ និង០០នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ ៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
    ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវឃាត់ខ្លួន ទី១ឈ្មោះ ង្វៀង ង៉ុកថាយ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២, ឈ្មោះ ង្វៀង ធីបៀក ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
-ដកហូតបានវត្ថុតាងមាន ៖ ឧបករណ៍ជក់គ្រឿង ០១កំប្លេរ ។
   បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner