កម្មករកម្មការិនី ១៨នាក់បានរងរបួសធ្ងន់ស្រាលក្នុងករណីក្រឡាប់រថយន្ត នៅស្រុកកំពង់រោទ៍

ស្វាយរៀង ៖ កម្មករ កម្មការិនី រោងចក្រ ១៨នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកហែម សមុតអធិការនគរបាលស្រុកកំពង់រោទិ៍បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Hyundai ចំណុះ ៥តោន ពណ៌ ស ផ្លាកលេខ ស្វាយរៀង ៣A-២៤៥៨ ដឹកកម្មករកម្មការិនីរោងចក្រចំនួន ៦៨នាក់ ធ្វើដំណើរពីទិសដៅពីកេីតទៅលិចតាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករកម្មការិនីតាមផ្ទះ។

លោកបានឲ្យដឹងទៀតថា លុះមកដលចំណុចកើតហេតុខាងលើរថយន្តដឹកកម្មករកម្មការិនីរោងចក្របានវ៉ាជែងរថយន្តមួយគ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តផ្អៀងធ្លាក់ចិញ្ចើមថ្នល់ខាងត្បូងបណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលសរុប ១៨នាក់ អ្នករងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។

លោកបានបញ្ចាក់ថា អ្នកបើកបររថយន្តមានឈ្មោះ មុឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខរបរអ្នកបើកបររថយន្តដឹកកម្មករ គ្មានរបួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាង(រថយន្ត)បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ចំណែកអ្នករបួសធ្ងន់ ២នាក់ នៅសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំណែកអ្នករងរបួសស្រាលបានវិលត្រឡប់មកផ្ទះវិញអស់ហើយ ៕ ដោយ ៖ នុត នាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner