ប្រមុខការទូតចិន៖ រឿងតែមួយគត់ដែលចិនចង់បាន នោះគឺ សន្តិភាពនៅអ៊ុយក្រែន

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី កាល ពីថ្ងៃចន្ទថ្លែងថា ប្រទេសរបស់លោកសង្ឃឹមថា រុស្ស៊ី-អ៊ុយក្រែន នឹងបន្តកិច្ចចរចាសន្តិភាព រហូតដល់កិច្ចព្រមព្រៀងឈប់បាញ់ ត្រូវ បាន សម្រេច ហើយរឿងតែមួយគត់ដែលចិនចង់បាន នោះគឺ សន្តិភាព នៅ អ៊ុយក្រែន។

លោក វ៉ាង បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងការសន្ទនា គ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូលេបា។ លោក គូលេបា បានប្រាប់លោក វ៉ាង អំពីស្ថានភាពរុស្ស៊ី និងអ៊ុយក្រែន ហើយថា ចិនគឺជាប្រទេសដ៏អស្ចារ្យមួយដែលតស៊ូមតិ គោលការណ៍ទាំងប្រាំ នៃការរួមរស់ដោយសន្តិភាព ហើយដើរតួនាទី យ៉ាងសំខាន់ និងសកម្មក្នុងការការពារសន្តិភាព។

លោក គូលេបា បន្តថា អ៊ុយក្រែនមានបំណងចង់រក្សាទំនាក់ទំនងជាមួយចិន ហើយសង្ឃឹមថា ចិននឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការសម្រេច បាន នូវបទឈប់បាញ់នៅក្នុងប្រទេសរបស់លោក។ លោក វ៉ាង បានសម្តែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ុយក្រែន និងគ្រប់វិស័យនៃសង្គម ក្នុងការជួយដល់ការ ជម្លៀស ពលរដ្ឋចិនដោយសុវត្ថិភាពពីអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា មេដឹកនាំ និងរដ្ឋាភិបាលចិនបានវាយតម្លៃខ្ពស់ចំពោះសុវត្ថិភាព របស់ពលរដ្ឋចិននៅក្រៅប្រទេសគ្រប់រូប។

ទន្ទឹមគ្នា លោក វ៉ាង បានសង្ឃឹមថា អ៊ុយក្រែននឹងបន្តចាត់វិធាន ការ យ៉ាងសកម្ម និងមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពពលរដ្ឋចិន ដែល នៅសេសសល់នៅក្នុងប្រទេសខ្លួន។ ជាការឆ្លើយតប លោក គូលេបា បានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនៅ ក្នុងរឿងនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner