អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង ៤៩៤លាននាក់និងស្លាប់ជាង៦លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នក ឆ្លងជំងឺ កូវីដ១៩(COVID-19) នៅទូទាំងពិភពលោក បានកើន ឡើង ដល់ ៤៩៤,១៤២,២៨៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មាន ចំនួន ៦,១៨៣,៥១០នាក់ និងជាសះស្បើយឡើងវិញ ៤២៩,៦៨២,៧៦៦ នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ អាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៩០០,០១២នាក់ ស្លាប់ចំនួន ១,០០៩,៣៩០ នាក់ និងជាសះស្បើយចំនួន ៦៥,៩៦៨,៤៦៧ នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៣០,៧៦៧នាក់ ស្លាប់ចំនួន ៦៦០,៥៨៦នាក់ និងជា សះស្បើយ ៤២,៤៩៦,៣៦៩នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,០៤០,១២៩នាក់ ស្លាប់ ៦៦០,៥៨៦នាក់ និងជាសះស្បើយ ២៨,៨៩២,៣៥៣នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


