ក្នុងឆ្នាំ២០២១ ទ្រូម៉ាន់នីទទួលបានកំណើនគណនីអតិថិជនជាង ១០០ភាគរយ ខណៈត្រៀមបង្ហាញឡូហ្គោ TrueMoney Wallet ថ្មី និងសេវាថ្មីៗនៅឆ្នាំ ២០២២នេះ
ភ្នំពេញ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានកំណើនទ្វេដងនៃចំនួនគណនីថ្មីនៅឆ្នាំ ២០២១។ ទន្ទឹមគ្នា ប្រតិបត្តិការរបស់អតិថិជនក៏កើនឡើងប្រហែល ៤០% ក្នុងរយៈពេលដូចគ្នាផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះបានមើលឃើញការកើនឡើងចំនួនគណនីថ្មី ១០៩% នៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០។ ចំនួនប្រតិបត្តិការសរុបបានកើនឡើងជិត ១លានប្រតិបត្តិការនៅឆ្នាំ២០២១ បើធៀបនឹងប្រតិបត្តិការនៅឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រុមហ៊ុន ទ្រូម៉ាន់នី ជឿជាក់ថា ភាគច្រើននៃកំណើននេះត្រូវបានជំរុញដោយវិធានការសុវត្ថិភាពប្រឆាំងជំងឺកូវីដ១៩ ដែលកើតមានដោយសារការបង្កើនការធ្វើទីផ្សារផលិតផលឌីជីថលក្នុងអំឡុងពេលរាតត្បាតជំងឺ។
លើសពីនេះទៀត កំណើនអតិថិជននិងកំណើនប្រតិបត្តិការក៏ត្រូវបានរាយការណ៍ផងដែរ គឺដោយសារបណ្តាញភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដោយការរឹតត្បឹតការធ្វើដំណើរ ដែលបានរឹតបន្តឹងអ្នកប្រើប្រាស់ឱ្យនៅតែក្នុងសហគមន៍មូលដ្ឋាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានទីតាំងនៅជិតផ្ទះ។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា កំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនេះនឹងបន្តកើតមានក្នុងឆ្នាំ ២០២២នេះ ដោយសារប្រជា ពលរដ្ឋកម្ពុជាកាន់តែច្រើនស្វែងរកវិធីងាយស្រួលក្នុងការទូទាត់វិក្កយប័ត្រ និងការធ្វើប្រតិបត្តិ ការហិរញ្ញវត្ថុរបស់ពួកគេ។ លោកស្រី ឃួន ហ្រ្វង់ដារា មានប្រសាសន៍ថា វាច្បាស់ណាស់ថា ការរាតត្បាតជំងឺពិតជាបានជួយជំរុញឱ្យមានប្រតិបត្តិការឌីជីថលកាន់តែច្រើន។ ទោះជា យ៉ាងណា យើងក៏ត្រូវចាំដែរថា ការណ៍ដែលមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារនៅ ទូទាំងប្រទេសក៏មានន័យផងដែរថា ក្នុងអំឡុងពេលបិទខ្ទប់ និងការររឹតបន្តឹងការធ្វើដំណើរ ប្រជាពលរដ្ឋអាចមានលទ្ធភាពបន្តទូទាត់វិក្កយបត្ររបស់ពួកគេ និងឆ្លើយតបទៅនឹងកាតព្វ កិច្ចហិរញ្ញវត្ថុរបស់ពួកគេ បើទោះជាពួកគេមិនអាចធ្វើដំណើរបានទូលំទូលាយ ដើម្បីធ្វើកិច្ច ការទាំងនេះក៏ដោយ។
ក្រុមហ៊ុន ទ្រូម៉ាន់នី ឱ្យដឹងផងដែរថា ក្រៅពីកំណើនដែលជំរុញដោយការរាតត្បាតជំងឺ កំណើនមួយផ្នែកក៏ត្រូវបានជំរុញដោយឧស្សាហកម្មសេវាហិរញ្ញវត្ថុទាំងមូលផងដែរ ដែលបានធ្វើការងាររួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុអនឡាញ។
លោកស្រី ឃួន ហ្រ្វង់ដារា បន្តថា នៅក្នុងពេលវេលាដូចនេះហើយដែលគ្រឹះស្ថានហិរញ្ញវត្ថុមើលឃើញតម្លៃនៃការមានបច្ចេកវិទ្យាអនឡាញដែលទុកចិត្ត និងអាចពឹងពាក់បាន ព្រមទាំងបណ្តាញទូលំទូលាយនៅទូទាំងប្រទេស។
ក្នុងអំឡុងឆ្នាំ២០២១ ក្រុមហ៊ុន ទ្រូម៉ាន់នី អាចជួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនឱ្យបន្តផ្តល់សេវាជូនអតិថិជនរបស់ពួកគេបាននៅទូទាំងកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។ ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថា ការសហការបែបនេះនឹងបន្កកើតមានក្នុងឆ្នាំ២០២២។ លោកអគ្គនាយិកាបន្ថែមថា ក្នុងឆ្នាំ២០២២នេះ អាចមើលឃើញមានការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដោយ សារស្ថាប័នមួយចំនួននឹងស្វែងរកគ្រឹះស្ថាន ដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ព្រមទាំងមូលដ្ឋានអតិថិជនដែលមានស្រាប់។
កិច្ចសហប្រតិបត្តិការបែបនេះអាចមានន័យថានឹងមានការកើនឡើងការរួមបញ្ចូលគ្នាដែលកាន់តែប្រសើរឡើងជូនអតិថិជន។ ក្រៅពីកិច្ច សហប្រតិបត្តិការគ្នា ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងរៀបចំផែនការពង្រឹងសេវា និងប្រម៉ូសិនផ្សេងៗ ដើម្បីបង្កើនជួយសសម្រួលដល់អតិថិជនបន្ថែមទៀត។ ក្រុមហ៊ុនក៏នឹងដាក់បង្ហាញឡូហ្គោថ្មីសម្រាប់កម្មវិធី TrueMoney Wallet និងសេវាថ្មីផ្សេងៗក្នុងត្រីមាសទី២ ឆ្នាំ២០២២ ផងដែរ៕ ដោយ៖ ឈឹម ទីណា

