អភិបាលខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធដែលពុះពារបំពេញភារកិច្ចរយៈពេលមួយឆ្នាំកន្លងទៅ

កំពង់ឆ្នាំង ៖ ក្នុងឱកាសដឹកនាំ អភិបាល
រងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ទទួលអំណរឆ្នាំថ្មី នៅសាលាខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តមានប្រសាសន៍ ថ្លែងអំណរគុណដល់អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងអាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ពុះពារបំពេញភារកិច្ច រយៈពេលមួយឆ្នាំកន្លងមក ប្រកបដោយជោគជ័យ ។

គួរបញ្ជាក់ផងដែរថានៅក្នុងពិធីនោះក៏មាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្តសុំពរជ័យសេរីមង្គលសុខសប្បាយជូនដល់មន្ត្រីរាជការកងកម្លាំងអាវុធសិក្សានុសិស្សនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ ៕ ដោយ ៖សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner