នាវាហ្វឹកហ្វឺនកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីប្រចាំតំបន់Balticចំនួន១គ្រឿង បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធាកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ី និងកងទ័ពជើងទឹកកម្ពុជាអោយកាន់តែល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាហ្វឹកហ្វឺន កងទ័ពជេីងទឹក សហព័ន្ធរុស្ស៉ីប្រចាំតំបន់ Balticចំនួន១គ្រឿងឈ្មោះ PEREKOP  បានចូលសំចតដល់កំពង់ផែស្វ័យត ក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ច រយៈពេល ៤ថ្ងៃ ( គិតពី ថ្ងៃទី ៤ ដល់ ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ ២០១៩) ។
ខណៈចូលចតនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុលោកឧត្តមនាវីត្រី អ៊ិន សុខេមរា នាយរងសេនាធិការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រួមជាមួយ នាយនាវី នាយនាវីរង និងពលនាវីជាច្រើនរូបទៀត បានមកទទួលស្វាគមន៍ ប្រកបដោយភាពស្និតស្នាលក្រៃលែង។
តាមការឲ្យដឹងនាវានេះមាន-បណ្តោយ ១៣៨ម៉ែត្រ -ទទឹង ១៧.២ម៉ែត្រ -ជម្រៅទឹក ៥.៥៣ម៉ែត្រ –   ទំងន់ផ្ទុក ៧,២៧០តោន – មាននាវិកចំនួន ៣៩៩ នាក់ ដែលដឹកនាំដោយ លោក វរនាវីឯក  CHEROKOV Vladimirមេបញ្ជាការនាវា និងជាប្រធានប្រតិភូ។
តាមគម្រោងគណៈប្រតិភូនាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីនៅពេលនេះ នឹងចូលជួបសំដែងការគួរសមជាមួយឯកឧត្តមថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងនាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា  និងធ្វើដំណើរទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍,ពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា លេងកីឡា និងហូបអាហាររួមគ្នាផងដែរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner