អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន អះអាងថា ជុំទី៤ នៃព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ប្រចាំ ឆ្នាំ២០១៩ អត្តពលិក ត្រៀមស៊ីហ្គេមកាន់តែបង្ហាញភាពលេចធ្លោជាងមុន

អត្ថបទដោយ៖
Kien Sereyvuth

 លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរទោចក្រយានកម្ពុជា បានបញ្ជាក់ថា អត្តពលិកកីឡាកង់ភ្នំកម្ពុជា២រូប ដែលត្រៀមចូលរួម ស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាអឡុងខែ វិច្ឆិកាខាងមុខនេះ កម្រិតបច្ចេកទេស និងសិទ្ធផល ការប្រកួតជុំទិ៤នេះ មានការកើនឡើងខ្លាំងបើធៀបនឹងការចូលរួមប្រកួតកង់ភ្នំ ៣ជុំកន្លងមក ដូចជា នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ស្ពឺ ។
        អគ្គលេខាធិការរូបនេះ បន្ថែមថា សហព័ន្ធត្រៀមបញ្ជូនកីឡាករ២រូប គឺ ហ៊ត លយរស្មី និងសាំង សីហា ទៅចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន លើវិញ្ញាកង់ភ្នំ ។ លោក នូ ចំរើន បន្តថា ការប្រកួតកីឡាកង់ភ្នំ ដែលមាន៥ជុំ គឺជាព្រឹត្តការណ៍ដែលសហព័ន្ធយកមកវាស់ស្ទង់កម្រិតបច្ចេកទេស សម្រាប់ដុះខាត់ចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាពឈានទៅប្រជែងដណ្តើមមេដាយជូនកម្ពុជា ។

       លោក ព្យែ អ៊ីវកាទ្រី អគ្គលេខាធិការរង សហព័ន្ធខ្មែរកីឡាទោចក្រយាន បានបញ្ជាក់ថា ការប្រកួតកង់ភ្នំ៤លើកនេះ អត្តពលិក២រូប ដែលត្រៀមទៅស៊ីហ្គេម មានការកើនឡើង ទាំងបច្ចេកទេស និងសមត្ថភាព ប៉ុន្តែបើធៀបទៅនឹងអត្តពលិក ក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងនៅមានកម្រិតពិបាកប្រជែងយកបានមេដាយខ្លាំងណាស់ ដូចជា ថៃ វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ ទោះបីយ៉ាងនេះក្តី អគ្គលេខាធិការរង សង្ឃឹមជឿជាក់ថា ការចូលរួមស៊ីហ្គេមលើកនេះ អត្តពលិកទាំង២រូបនេះ នឹងធ្វើបានលទ្ធផលល្អដណ្តើមមេដាយបាន មកជូនកម្ពុជា ។
(ខ្ញុំសម្លឹងមើលការប្រកួត៤លើកដែលពួកគេចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កង់ភ្នំ ការជិះរបស់ពួកគេគឺល្អរីកចំរើនខ្លាំង ប៉ុន្តែវាគ្រាន់ជិះប្រកួតជាមួយកីឡាករក្នុងស្រុកប៉ុណ្ណោះ អាចនិយាយបានថាសមត្ថភាពយើងស្ថិតនៅក្នុងកម្រិតមួយក្រោមគេនៅឡើយ ហើយ សម្រាប់ការជិះនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមវិញ កីឡាករមកពីប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្តូនេស៊ី និង វៀតណាម គឺការជិះរបស់គេមានកម្រិតខ្ពស់ណាស់  វាជាឧបសគ្គមួយធំសម្រាប់កម្ពុជាក្នុងការប្រជែងដណ្តើមមេដាយ រីឯប្រទេសហ្វីលីពីនម្ចាស់ផ្ទះយើងមិនបារម្មណ៍ឡើយ ព្រោះសមត្ថភាពប្រហាក់ប្រហែល និងកម្ពុជាដែរ។ ទោះយ៉ាងនេះក្តីយើងសង្ឈឹមជឿជាក់ថា តាមរយៈការហ្វឹកហាត់បំប៉នកន្លងមកនេះ និងជម្រុញសមត្ថភាពអោយពួកគេធ្វើបានល្អ នាំយកមេដាយមកជូនកម្ពុជា)។ 
       ចំពោះលទ្ធផល ការប្រកួតកង់ភ្នំ ជុំទី៤ ដែលប្រសិទ្ធនាម Cambodia Mountain Bike Serie  ឆ្នាំ២០១៩នេះ Class A កីឡាករ សាំង សីហា ចំណាត់លេខ១  និង ហួត លយរស្មី លេខ២ ក្នុងនោះមានកីឡាករ កីឡាការិនីចូលរួម សរុប១៥០នាក់ ប្រកួតលើ១២វិញ្ញាសា ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner