ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកក្នុងពេល នេះមានដំណើរការល្អប្រសើរ។ លោកអ្នកទទួលបានការជ្រោមជ្រែងច្រើនក្នុងការងារ ដូច្នេះ ផលលំបាកធំដុំនឹងមិនកើតឡើងនោះទេ។ ក្នុងវេលានេះទាមទារឲ្យលោកអ្នកយកចិត្តទុកដាក់ក្នុងការរៀបចំគម្រោងផែនការជាថ្មី ពីព្រោះលោកអ្នកត្រូវការឆ្លើយតបនឹងភាពប្រែ ប្រួលក្នុងបរិស្ថានជុំវិញខ្លួន។ ភាពមិនច្បាស់លាស់ ស្ថានភាពទ្វេរមុខទាំងឡាយ ត្រូវតែជៀសវាងឲ្យបានជាដាច់ខាត។ ក្នុងនោះដែរ សូមកុំរស់នៅជាមួយរឿងតែមួយ ហើយព្យាយាមបង្កើតការងារថ្មីៗ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការបង្កើត ការងារថ្មី ឬចាប់ផ្តើមអាជីវកម្ម។ ស្ថានភាពវិជ្ជមានដែលនៅខាងក្រៅ អាចជួយលោកអ្នកមិន ឲ្យជួបបញ្ហាធំដុំណាមួយនោះទេ។ ក្នុងពេលស្របគ្នា សូមព្យាយាមកាត់បន្ថយបន្ទុកការងារឲ្យស្ថិតក្នុងកំរិតតូចបំផុត។ អ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក ពីព្រោះវាគ្មានហេតុផលណាមួយឲ្យអ្នកក្តោបក្តាប់ការងារតែម្នាក់ឯងនោះទេ។ ក្រៅពីនេះ លោគអ្នកត្រូវសន្សំសំចៃពេលវេលា ពិសេសកុំចំណាយពេលលើករណីដែលមិនចាំបាច់ ទាំងឡាយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់លោកអ្នកពោរពេញទៅដោយភាព វិជ្ជមានបំផុត។ លោកអ្នកអាចធ្វើការបណ្តាក់ទុនធំ បង្កើតមុខរបរថ្មី ឬធ្វើការសម្ពោធហាងថ្មី ផងដែរ ពីព្រោះវេលាថ្ងៃនេះជាពេលវេលាមង្គលធំ។ ក្នុងនោះដែរ ប្រហែលជាលោកអ្នកគួរ ចូលឲ្យបានកៀកទៅហ្នឹងថ្នាក់លើ ព្យាយាមយល់ដឹងពីស្ថានភាព និងសូមឆ្លើយតបទៅតាម ភាពត្រឹមត្រូវ។ ទាក់ទឹងនឹងករណីនេះដែរ លោកអ្នកមិនអាចធ្វើឲ្យមានភាពរអាក់រអួលជា មួយមិត្តភក្តិរួមក្រុមនោះទេ។ ការស្តាប់ឲ្យបានច្រើន គួរតែមានប្រយោជន៍ឲ្យអ្នកយល់ដឹងពីបញ្ហាដែលនឹងអាចកើតឡើងយ៉ាងងាយស្រួល។ ដោយឡែល អ្នកនឹងទទួលបានឳកាសអភិវឌ្ឍន៍ការងារច្រើន។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់។ អ្នកក៏អាចទាញចំណាប់អារម្មណ៍ពីមនុស្សនៅក្បែរខ្លួនបានដោយសុទិដ្ឋិនិយម។ ប៉ុន្តែ មានស្ថានភាពខាងក្រៅមួយចំនួនកំពុងកើតឡើង ហើយប្រសិនបើអ្នកមានការធ្វេស ប្រហែស នោះអ្នកក៏អាចទទួលឥទ្ធិអាក្រក់ពីភាពប្រែប្រួលនោះបានដែរ។ ផ្ទុយទៅវិញ សម្រាប់ការតម្លើងប្រាក់បៀវត្សរ៍និងការផ្តល់ជូនរង្វាន់នានាអាចនឹងកើតឡើងបាន។ លោកអ្នកអាចធ្វើការដោះដូរ ចាកចេញពីស្ថានភាពបច្ចុប្បន្ន ឬបង្កើតស្ថានភាពថ្មីតាមបំណង ប្រាថ្នា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ស្ថានភាពាករងារថ្ងៃនេះមានដំណើរការល្អ ប៉ុន្តែលោកអ្នក ក៏អាចនឹងជួយភាពអវិជ្ជមាន ដែលសេសសល់ពីការងារលើកមុនៗមួយចំនួន។ សូមអ្នក ព្យាយាមស្វែងយល់ពីភាពប្រែប្រួល និងសូមមានភាពច្បាស់លាស់ចំពោះគ្រប់ករណីទាំង អស់។ សូមកុំភ្លេចការកត់ត្រា ពីព្រោះវានឹងជួយបញ្ចៀសការបាត់បង់ពត៌មាន ក៏ដូជជា សម្រួលដល់ការងារឲ្យកាន់តែរហ័ស។ កាត់បន្ថយការគិតសង្ស័យដែលមិនចាំបាច់។ ធ្វើការ ចាកចេញពីស្ថានភាពដដែលខ្លះ និងព្យាយាមបង្កើតគំនិតច្នៃប្រឌិត។ ចំពោះទំនាក់ទំនង ជាមួយមនុស្សឆ្នាំកុរ អាចនឹងសូវល្អប្រសើរទេក្នុងថ្ងៃនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះសូមរក្សាភាពស្ងៀមស្ងាត់ជាជាងធ្វើចំណាត់ការ ឬជជែក តវ៉ា។ វានឹងគ្មានប្រយោជន៍ទាល់តែសោះ ពីព្រោះពាក្យសំដីរបស់អ្នកមិនអាចនាំទៅដល់ការ យល់ដឹងបានល្អប្រសើរនោះទេ។ ក្រៅពីនេះ សូមពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនឯង ចំណាយពេលវេលាធ្វើផែនការការងារដែលមិនទាមទារការស្រមើស្រៃច្រើន។ ទន្ទឹមនឹងនេះការជឿទុកចិត្តមនុស្សត្រូវមានកំរិត។ បើទោះជាស្ថានភាពអវិជ្ជមានខ្លះក្តី ការខិតខំប្រឹងបន្ត ទៀតពីព្រោះស្ថានភាពនេះនឹងប្រែប្រួលជាល្អឡើងវិញ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអ្នកឲ្យបដិសេធលើការប្រើអារម្មណ៍ចំពោះកិច្ចការងារ។ សូមលោកអ្នកចងចាំថា កំហុសថ្ងៃនេះមានឥទ្ធិពលយូរអង្វែង ដូច្នេះសូមកុំបណ្តោយឲ្យកំហុសណាមួយមកបំផ្លាញការងាររបស់អ្នកឡើយ។ ក្នុងនោះដែរ ប្រហែលជាមនុស្សដែលនៅជុំវិញអ្នកមិនសូវយល់ស្របតាមយោបល់ ឬជួយជ្រោមជ្រែងយកអាសារអ្នកនោះទេ អ្នកគួរត្រៀមផែនការអនុវត្តការងារឲ្យបានល្អិតល្អន់ ហើយការគ្រប់គ្រងពេលវេលាក៏ជារឿងសំខាន់។ ដោយឡែក ប្រហែលជាអ្នក គួរកំណត់ការធ្វើដំណើរ ក្នុងទីជិតឆ្ងាយ ហើយបើគ្មានភារកិច្ចចាំបាច់ទេ កុំទាន់ចាកចេញ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយរបស់អ្នកកំពុងមានដំណើរល្អប្រសើ ហើយអ្នកក៏អាចនឹងទទួលបានប្រាក់ចំណេញច្រើនជាងសព្វមួយដងផងដែរ។ លើសពីនេះ អ្នកអាចនឹងជួបស្ថានភាពប្រែប្រួលដែលមានប្រយោជន៍ជាច្រើន ដូច្នេះសូមពិនិត្យវាយតម្លៃ ការងារនោះ ធ្វើយ៉ាងណាឲ្យបានប្រាកដ ហើយបញ្ចៀសការបាត់បង់ឳកាសអភិវឌ្ឍន៍របស់ អាជីព។ ផ្ទុយទៅវិញ ទំនាក់ទំនងសេ្នហាក្នុងការិយាល័យគួរតែគ្រប់គ្រងឲ្យបាន ពីព្រោះវា នឹងរារាំងដល់ការសម្រេចចិត្តធំរបស់ការងារ។ ក្នុងនោះក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះ គំនិតរវើរវាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រចគោលដៅយ៉ាងពេញចិត្ត ដូច្នេះមិនចាំបាច់មានការស្ទាក់ស្ទើរនឹងព្រឹត្តិការណ៍ ឬពត៌មានផ្សេងៗដែលបានកើតឡើង។ ក្នុងនោះលោកអ្នកទទួលបានការគាំទ្រពីមនុស្សជាច្រើនដែលនៅក្បែរខ្លួន។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែគូប្រជែងដែលតែងតែមានភាពតានតឹងនឹងគ្នាក៏បែរជាមានចិត្តរីករាយនឹងកិច្ចការរបស់អ្នកដែរ។ ក្រៅពីភាពរីកចម្រើនក្នុងការងារ លោកអ្នកកំពុងមានដំណឹងល្អទាក់ទងនឹងជីវិតក្រុមគ្រួសារ និងការរៀបចំពិធីមង្គលផ្សេងៗផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសនៃភាពរីកចម្រើនក្នុងការងារច្រើនមិនថាការងារការិយាល័យ និងអាជីវកម្មឡើយ។ លោកអ្នករំពឹងថាទទួលបានដំណឹងដ៏រីករាយនៅចុងបញ្ចប់ការងារល្ងាចនេះ។ ក្នុងនោះដែរ ការផ្តល់ជូននានាក្នុងពេលនេះហាក់មានភាពច្បាស់លាស់ណាស់ ដូច្នេះគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ចំពោះក្តីសុបិន្ត មិនមហិច្ចតាធំក្នុងការងារ គឺអាចធ្វើទៅបាន ដូច្នេះចូរចាប់ផ្តើមអនុវត្តនៅពេលនេះ។ ក្រៅពីនេះ លោកអ្នកធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយល់ដឹង និងគាំទ្រគោល គំនិតរបស់អ្នកបានយ៉ាងពេញលេញ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកប្រហែលជាមិនអាចធ្វើការប្រាស្រ័យទាក់ទងរវាងមនុស្សក្នុងក្រុមការងារ និងថ្នាក់លើបានល្អនោះទេ។ សូមបដិសេធការរិះគន់ ហើយគួរបញ្ចេញយោបល់របស់អ្នកក្នុងទម្រង់ត្រឹមត្រូវបំផុត។ ហោរាសាស្រ្តថ្ងៃនេះណែនាំលោកអ្នកកុំឲ្យឆ្លើយតបនឹងការវាយប្រហាររបស់មិត្តភក្តិរួមការងារ ក៏ដូចជាអតិថិជន។ នៅចុងបញ្ចប់ការងារថ្ងៃនេះស្ថានភាពតានតឹងនឹងរសាយចុះទៅវិញ ដូច្នេះវាមិនមែនជាហេតុផលដែលគួរព្រួយបារម្ភពេកនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះសូមមានការអត់ធ្មត់ខ្លាំង លោកអ្នកនៅមានពេលវេលាច្រើនក្នុងការអនុវត្តការងារ ឬធ្វើគម្រោងផែនការដែលអ្នកគ្រោងទុក ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេកទេ។ លោកអ្នកមានសមត្ថភាពល្អប្រសើរក្នុងការធ្វើទំនាក់ទំនងគ្រប់ស្ថានភាពការងារ ហើយនេះជាមធ្យោបាយល្អបំផុតសម្រាប់ការងាររបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ ព្យាយាមផ្តោតលើការងារ កុំធ្វើឲ្យមិត្តរួមការងារភ្ញាក់ផ្អើលជាមួយនឹងអាកប្បកិរិយារបស់អ្នក។ ក្រៅពីនេះ សូមមានការប្រុងប្រយ័ត្នឲ្យល្អចំពោះទំនាក់ ទំនងផ្ទាល់ខ្លួន។
ចំណាំ៖
ឆ្នាំទាំង៤ ខាល ថោះ វក រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងជាប្រាក់កាស និងសម្ភារៈ។ ក្នុងនោះដែរ ការអភិវឌ្ឍន៍ក្នុងអាជីពនឹងមានកំរិតខ្ពស់បំផុត។