ថ្នាក់ដឹកនាំអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេ៉រិក លើកទី៧

អត្ថបទដោយ៖
Kien Sereyvuth

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានយាង និងអញ្ចើញបើក កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេ៉រិក លើកទី៧ ជាមួយ និងឯកឧត្តម រ៉ូប៊ែរ អូប្រៀន បេសកជនពិសេស ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេ៉រិក ដូណាល់ ត្រាំ ។  នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាស៊ាន-សហរដ្ឋអាមេ៉រិក លើកទី៧ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន និងតំណាងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេ៉រិក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុក ដាក់ទៅលើ របៀបវារ:ដែលបានគ្រោងទុក ពិសេសបានធ្វើការពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេ៉រិកឲ្យកាន់ តែរឹងមាំ រីកចម្រើនទ្វេឡើងថែមទៀត។ ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេ៉រិក បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេ៉រិក។

មេដឹកនាំអាស៊ាន សហរដ្ឋអាមេ៉រិក ក៏បានសង្កត់ធ្ងន់នូវសារ:សំខាន់ នៃការជំរុញភាពជាដៃគូ ជាមួយដៃគូសន្ទនា ដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍន៍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្រប ខណ្ឌនីមួយៗ និងការអនុវត្តផែន ការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។ មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យសហរដ្ឋអាមេ៉រិក ឲ្យបន្តគាំទ្រការ អនុវត្តផែនការមេ ស្តីពីការ តភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ ដែលផ្តោត សំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាត់អភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញ ការតភ្ជាប់តំបន់ សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។

មេដឹកនាំ អាស៊ាន ក៏បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និង ភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិ សហរដ្ឋអាមេ៉រិក ស្តីពីកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ក្នុងតំបន់ អាស៊ាន តាមរយ: នវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយ លើកកម្ពស់ការកសាងសហគមន៍អាស៊ាន។ នៅក្នុងកិច្ចប្រជុំកមពូលនេះដែរ មេដឹកនាំអាស៊ាន សហរដ្ឋអាមេ៉រិក បានឈានទៅចេញផ្សាយ សេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេ៉រិក លើកទី៧ និងបានអនុម័ត សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋអាមេ៉រិក ស្តីពីសន្តិសុខថាមពល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner