សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ នៅទីក្រុងបាងកក ប្រទេសថៃ

អត្ថបទដោយ៖
Kien Sereyvuth

កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤វិច្ឆិកា នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែក ព្រះរាជា ណាចក្រថៃ។ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានធ្វើកាពិនិត្យពិភាក្សាទៅលើរបៀបវារ:ដែលបានគ្រោងទុក។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានស្តាប់នូវរបាយការណ៍លើកឡើងពីប្រមុខ ប្រមុខរដ្ឋាភិបាល នៃប្រទេសបូកបីដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការដាក់ ចេញ នូវផែនការយុទ្ធសាស្រ្តសម្រាប់បណ្តាឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី។

មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការ ពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានានា ដែលទាក់ទិនទៅនិងវិស័យសុខាភិបាល បញ្ហាជំងឺឆ្លង បម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្ត ទុកដាក់ដូចគ្នា។ ដូចគ្នានឹងបណ្តាមេដឹកនាំ អាស៊ានដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទ អន្តរាគមន៍ទៅកាន់ប្រទេសបូកបីថា កម្ពុជា ឥឡូវនេះ គឺជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់ កិច្ចចរចាលើ កិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូគ្រប់ ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើ ពាណិជ្ជកម្មសេរីដ៏មានសារសំខាន់ នៅក្នុង តំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព សេដ្ឋកិច្ចពិភពលោក។

សម្តេចក៏បានស្នើដល់ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាម រយៈការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍធនធានមនុស្ស ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុង ត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់ បាន សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពដែលប្រទេសអាស៊ាន និងប្រទេស បូកបី សំរេចបានក្នុងរយ:ជាង២០ឆ្នាំកន្លងទៅ ពិសេសការកើនឡើង នៃទំហំពាណិជ្ជកម្មរវាង ប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី ក្នុងនោះ កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្ម រវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧,៣ ប៊ីលានដុល្លាអាមេ៉រិក ស្មើនិង ៣១,៦ ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន ។

ក្នុងឆ្នាំដដែលនោះដែរ ទុនវិនិយោគផ្ទាល់ពី បរទេស ហូរចូលប្រទេសបូកបី និងចូលអាស៊ាន ឡើងដល់ ២៩,៩ ប៊ីលានដុល្លារ ស្មើនិង ២១,៨% ទុនវិនិយោគផ្ទាល់ពីបរទេស របស់អាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន និងមេដឹកនាំ នៃ ប្រទេសបូកបី បានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងអស់ ចំពោះការអនុវត្ត យ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយ ក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពី សារ:សំខាន់នៃវេទិកា ដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើកកម្ពស់បរិយាកាសអំណោយផល ដល់កិច្ចពិភាក្សា ប្រកបដោយសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំ កំពូលនោះដែរ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការតភ្ជាប់ គំនិតផ្តួចផ្តើមការ តភ្ជាប់។

ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានធ្វើការកត់សំគាល់របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្ត ផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) កត់សំគាល់អនុស្សារណះ លេខ១៦ នៃបណ្តាក្រុមអ្នកវិភាគអាស៊ីបូព៌ា និងកត់សំគាល់ របាយការណ៍នៃកិច្ចប្រជុំកំពូលអាស៊ី បូព៌ា លើកទី១៧ និងឯកសារគោលនយោបាយរបស់ការិយាល័យអាស៊ានបូកបី ស្តីពីការស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ច ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner