ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបបរាជ័យក្នុងការដាក់ទណ្ឌកម្មលើប្រេង រុស្ស៊ី

ព្រុចសែល៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោ បាយសន្តិសុខរបស់សហភាពអឺរ៉ុបលោក Josep Borrell នៅថ្ងៃចន្ទទី១១ខែមេសាថ្លែងថា ក្រុមរដ្ឋមន្ត្រី ការបរទេសអឺរ៉ុបមិនបានឈានដល់ការសម្រេចចិត្តលើការដាក់ទណ្ឌកម្មផ្តោតលើវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី នោះទេ ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបក្នុងប្រទេសលុចសំបួ លោក Borrell បាននិយាយថា ទោះបីជាមិនមានការសម្រេច ចិត្តក៏ ដោយ តែគ្មានអ្វីនៅក្រៅតុនោះទេ រួមទាំងការដាក់ទណ្ឌកម្ម លើប្រេង និងឧស្ម័ន។

លោក Borrell បានកត់សម្គាល់ថា ទណ្ឌកម្មទាំងនេះ នឹងបង្ក ឱ្យមានការភ្ញាក់ផ្អើលមិនស្មើគ្នារវាងបណ្តាប្រទេសសហភាពអឺរ៉ុប ចាប់តាំងពីរដ្ឋសមាជិកអឺរ៉ុបកណ្តាល និងខាងកើតដែល ពឹងផ្អែកខ្លាំងលើការនាំចូលថាមពលរបស់រុស្ស៊ី។ លោក Borrell បន្ថែមថា យើងនឹងបន្តពិភាក្សាអំពីរបៀប អនុវត្ត ទណ្ឌកម្មទាំងនេះ ដើម្បីបញ្ចៀសនូវចន្លោះប្រហោង ណា មួយ។ យើងវាស់ស្ទង់ពីផលប៉ះពាល់ដែលទណ្ឌកម្ម ទាំង នេះកំពុង មានលើសេដ្ឋកិច្ចរុស្ស៊ី ហើយយើងនឹងបន្តពិភាក្ សាគ្នា ដើម្បី ពិនិត្យមើលថាតើមានអ្វីទៀតដែលអាចធ្វើបាន។

លោក Borrell បានច្រានចោលការអះអាងរបស់ មន្ត្រីរុស្ស៊ី ដែល ថា ការខ្វះខាតស្បៀងអាហារកើនឡើងគឺដោយ សារការ ដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ ផ្ទុយទៅវិញ លោកបានចោទ រុស្ស៊ីពីបទ បង្កភាពអត់ឃ្លានក្នុងពិភពលោក៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner