មន្រ្តីជាន់ខ្ពស់ចិន៖ អង្គការណាតូគួរតែបញ្ឈប់ការ ផ្សព្វ ផ្សាយសុន្ទរកថាបង្កហេតុប្រឆាំងនឹងទីក្រុងប៉េកាំង

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃចន្ទថ្លែងថា អង្គការណាតូគួរតែបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការនិយាយញុះញង់សំដៅលើប្រទេសចិន ហើយបោះបង់ វិធីសាស្រ្តប្រឈមមុខដាក់គ្នានៃការគូសបន្ទាត់មនោគមវិជ្ជា។

លោក ចាវ លីជាន បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុង សន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការចោទ ប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់អគ្គលេខាធិការអង្គការណាតូ និងការលាបពណ៌ប្រឆាំងនឹងប្រទេសចិន។

លោក ចាវ បន្តថា មួយរយៈមកនេះ ដោយមិនយកចិត្ត ទុក ដាក់ លើ ការពិត ប្រមុខអង្គការណាតូបានធ្វើការកត់ សម្គាល់ មិនពិតអំពីគោលនយោបាយការបរទេសរបស់ប្រទេសចិន ដោយបំផុសគំនិតដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ហើយថ្មីៗនេះបានចូលរួមក្នុងការបង្ខិតបង្ខំប្រឆាំងនឹងប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានកត់សម្គាល់ទៀតថា ណាតូ គឺជាអង្គការយោធាមួយនៅអាត្លង់ទិកខាងជើង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្លួនបាននិង កំពុង ទម្លាក់ទម្ងន់របស់ខ្លួនលើប្រទេសដទៃ និងជំរុញឱ្យមាន ជម្លោះ នៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទន្ទឹមគ្នា លោក ចាវ បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner