ឃាត់ខ្លួនជនសង្ស័យ០៤នាក់ បន្ទាប់ពីឆែកឃើញគ្រឿងញៀន ចំនួន២០គីឡូក្រាម ក្រោយពីការចុះអន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គិសភ័យ

អត្ថបទដោយ៖
Kien Sereyvuth

ក្រុងព្រះសីហនុ៖ មានករណីអគ្គិសភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១:៤៥នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានទទួលដំណឹងថា មានផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលជួលឲ្យជនជាតិចិនក្រោយមកមានករណីអគ្គិសភ័យ ឆាបឆេះផ្នែកខ្លះក្នុងបន្ទប់ ដោយពុំទាន់ដឹងពីមូលហេតុ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចក៏ចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានចូលពិនិត្យមើលផ្ទះ និងបន្ទប់មានអគ្គិសភ័យឆាបឆេះ ក៏ប្រទះឃើញថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀន មានចំនួន២០គីឡូក្រាម បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៤នាក់យកទៅធ្វើការសួរនាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner