អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើន ឡើងដល់ ជាង៥០០លាននាក់ និងស្លាប់ជាង៦,២លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៥០០,០១០,១៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២០៥,៩២៨នាក់ និងជាសះ ស្បើយឡើងវិញ ៤៤៩,៨៤៨,៥៤៩នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាព ស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែ មានចំនួន ច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និង ស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨២,១០៣,០៦៧នាក់ ស្លាប់ចំនួន ១,០១២,៤៦១នាក់ និងជាសះស្បើយចំនួន ៧៩,៩៥៩,៤៥៦នាក់។
ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៣៦,៥៧៣នាក់ ស្លាប់ចំនួន ៥២១,៧២៣នាក់ និងជាសះស្បើយ ៤២,៥០៣,៣៨៣នាក់។
ចំណែកប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេស ប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,១៦១,២០៥នាក់ ស្លាប់ ៦៦១,៣៨៩នាក់ និងជាសះស្បើយ ២៩,០៧៦,៩៧៤នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា



