អង្គការពាណិជ្ជកម្មពិភពលោក៖ វិបត្តិនៅអ៊ុយក្រែនអាចនឹង កាត់បន្ថយកំណើនពាណិជ្ជកម្មពិភពលោកត្រឹមពាក់កណ្តាលនៅឆ្នាំនេះ

ហ្សឺណែវ៖ ជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន បាន ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដោយកាត់ បន្ថយកំណើនពាណិជ្ជកម្មសកលដែលបានព្យាករសម្រាប់ឆ្នាំ២០២២ ពី ៤.៧ ភាគរយដែលបានព្យាករកាលពីខែតុលា ឆ្នាំមុន មកនៅចន្លោះពី ២.៤ភាគរយទៅ ៣ភាគរយ។

ការព្យាករខាងលើនេះ ត្រូវបានធ្វើឡើងដោយលេខាធិការដ្ឋាន អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅក្នុងកំណត់ត្រា មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

យោងតាមរបាយការណ៍បានបង្ហាញថា វិបត្តិនេះអាចកាត់ បន្ថយ កំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ពី០.៧ ទៅ-១.៣ភាគរយដោយនាំវាទៅកន្លែងណាមួយ នៅចម្លោះរវាង ៣.១ភាគរយ និង ៣.៧ភាគរយសម្រាប់ឆ្នាំ ២០២២។

លេខាធិការដ្ឋានបាននិយាយថា ជម្លោះនេះបានជំរុញឱ្យ ប៉ះពាល់ដល់តម្លៃអាហារ និងថាមពល ព្រមទាំងកាត់បន្ថយ លទ្ធភាពទទួលបានទំនិញនាំចេញដោយរុស្ស៊ី និង អ៊ុយក្រែន។

រុស្ស៊ី និងអ៊ុយក្រែន គឺជាអ្នកផ្គត់ផ្គង់ផលិតផលសំខាន់ៗ ជា ពិសេសស្បៀងអាហារ និងថាមពល។ ប្រទេសទាំងពីរបាន ផ្គត់ផ្គង់ប្រហែល ២៥ភាគរយនៃស្រូវសាលី ១៥ភាគរយ នៃ barley និង ៤៥ភាគរយនៃការនាំចេញផលិតផល ផ្កាឈូក រ័ត្នជាសាកលក្នុងឆ្នាំ ២០១៩។

ប្រទេសរុស្ស៊ីតែម្នាក់ឯងមានចំណែករហូតដល់ ៩.៤ភាគរយ នៃពាណិជ្ជកម្មពិភពលោកលើថាមពលប្រេងឥន្ធនៈ រួមទាំង មាន ចំណែក ២០ភាគរយក្នុងការនាំចេញឧស្ម័នធម្មជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner