ថៃ៖ អ្នកលេងបាញ់ទឹក ក្នុងពេលសង្ក្រាន្ត ប្រឈមជាប់គុក

បាងកក៖ នគរបាលថៃ នៅថ្ងៃពុធ ទី១៣ មេសា ២០២២នេះ បានព្រមានអ្នកចូលចិត្តពិធីបុណ្យ Songkran កុំឱ្យបំពានលើបម្រាមលើការបាញ់ទឹក ព្រោះពួកគេអាចត្រូវបានកាត់ទោសឲ្យបង់ជាប្រាក់ និងអាចជាប់ពន្ធនាគារទៀត យោងតាមច្បាប់គ្រប់គ្រងជំងឺ។

អ្នកនាំពាក្យនគរបាលថៃ ឧត្តមសេនីយ៍ទោ Yingyot Thepchamnong បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 បានចេញបទបញ្ជាហាមប្រាមការលេងទឹក ហើយអនុញ្ញាតអោយមានការប្រារព្ធពិធីតាមប្រពៃណី ក្រោមវិធានការកំណត់ Covid Free ។

Yingyot បាននិយាយថា នៅក្រោមវិធានការកំណត់ Covid Free ការលេងទឹក ការផឹក និងលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់ ហើយអ្នកដែលចូលកន្លែងប្រារព្ធពិធី ត្រូវតែត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយពួកគេត្រូវតែឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសិន។
មានសេចក្តីរាយការណ៍មកថា ទាំងជនជាតិថៃ និងជនបរទេសបានធ្វើសកម្មភាពលេងទឹកនៅក្នុងដីមួយកន្លែងនៅឆ្នេរ Patong ក្នុងខេត្ត Phuket កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែមិនមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ។

Yingyot បាននិយាយថា អ្នកដែលបំពានលើបម្រាមនេះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាអតិបរមាចំនួន ២ម៉ឺនបាត ក្រោមផ្នែកទី៥១ នៃច្បាប់គ្រប់គ្រងជំងឺ។ អ្នកនាំពាក្យរូបនេះបាននិយាយថា អ្នកបំពានក៏អាចប្រឈមនឹងការជាប់ពន្ធនាគារអតិបរមាពីរឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ៤ម៉ឺនបាត ឬទាំងពីរនៅក្រោមផ្នែកទី ១៨នៃក្រិត្យស្តីពីការគ្រប់គ្រងសាធារណៈក្នុងស្ថានភាពអាសន្ន៕ ប្រភពពី The Nation ប្រែសម្រួល:សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner