ថ្នាក់ដិកនាំ ខេត្តកែប រៀបចំពិធី បួងសួង សុំសេចក្តីសុខចម្រើន
ខេត្តកែប ៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្ដម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រី រាជការ ជុំវិញខេត្ត បានរៀបចំពិធី បួងសួង សុំ សេចក្ដី សុខ សេចក្ដី ចម្រើន ជូនដល់ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និង ភ្ញៀវឣន្តរជាតិ ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ដែលនិងឈានចូលមកដល់ នាពេលខាងមុខនេះ ពិធីបួងសួងនេះបានរៀបចំធ្វើឡើង
នៅ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២។
ពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដី ចម្រើន នាឱកាសនោះ បានប្រព្រឹត្តឡេីងចំនួន៣ទីតាំង៖ ដោយទីតាំង ទី១ នៅរង្វង់មូលព្រះឥសូរដៃដប់ (ផ្លូវចុះផ្សារក្ដាម) , ទីតាំង ទី២ នៅអាស្រមលោកយាយម៉ៅ (ខាងមុខសាលាខេត្តកែប) និងទីតាំងទី៣ នៅអាស្រមលោកជំទាវផ្កាយព្រឹក(ភ្នំពោន)
ថ្នាក់ដិកនាំខេត្តយើង តែងតែគិតគូដល់ សុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ជាតិ ឣន្តរជាតិ ដែលមកស្នាក់នៅ សម្រាកកម្សាន នៅខេត្ត យើងជានិច្ច ក្រៅឣំពីបួងសួងសុំសេចក្តីសុខចម្រើន លោកក៏បានដាក់ចេញ វិធានការនានា ជាច្រើនក្នុងការរក្សាសណ្តាប់ធ្នាប់សារណ: សម្រួលចរាចរណ៍ ដាក់កម្លាំងការពារ ដាក់ភ្លើងបំភ្លឺផ្លូវដែលស្ងាត់ ដើម្បីការពារ សុខសុវត្ថិភាពជនដល់ពួកគាត់ព្រទាំង ណែនាំដល់ផ្ទះសំណាក់ ឣាហារដ្ឋាន និង ក្រុមឣាជីវករ លក់ដូរ ធ្វើយ៉ាងណា យកតម្លៃសមរម្យ ដើម្បី សម្រួល ដល់ការងាយ ស្រួលដល់ តាមតម្រូវការ របស់ភ្ញៀវទេសចរណ៍ មកស្នាក់និងកម្សាន្ត នៅទីនេះ ៕ Sila Sarin








