ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុខ្លះអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើប្រតិបត្តិការណ៍ទាក់ទងនឹងប្រាក់កាស ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ សូម្បីតែការខ្ចីបុល ក៏នឹងពិបាកទទួលបានសំណងវិញណាស់។ លោកអ្នកគួរចំណាយពេលក្នុងថ្ងៃនេះអនុវត្តការងារដែលកំពុងមានក្នុងដៃសិន។ ចំពោះការសុំជំនួយអ្នកដទៃគឺអាចធ្វើទៅបានជាប្រក្រតី។ ក្រៅពីនេះ សូមពិនិត្យសង្កេតទឹកចិត្តមនុស្សផ្ទុយភេទដែលនៅប្រកៀកនឹងអ្នក ពីព្រោះទំនុកចិត្តមិនអាចធ្វើការបានគ្រប់កាលទេសនោះ ទេ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រច្រើន។ អ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំ និងពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរួមការងារ និងថ្នាក់លើ ត្រូវចៀសវាងគំនិតយោបល់រិះគន់ហើយបើទោះគំនិតយោបល់ខ្លះជារឿងត្រឹមត្រូវក្តី ក៏មិនគួរសំដែងចេញទាំងអស់នោះដែរ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងក្លាយទៅជាម្ចាស់នៃភាពជោគជ័យទាំងឡាយ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្ត គឺលោកអ្នកអាចផ្លាស់ប្តូរបាន។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះបញ្ហានឹងមិនកើតឡើងទេ ហើយប្រសិនបើអ្នកជួបស្ថានភាពពិបាកខ្លះ ក៏គង់មានមនុស្សនៅជុំវិញខ្លួនចាំជួយយកអាសារដែរ។ ចំពោះការអនុវត្តការងារជាមួយមិត្តភក្តិ ក៏ដូចជាថ្នាកក់លើទាមទារភាពស្មោះត្រង់ជាធំ។ សូមលោកអ្នកសំលឹងមើលលទ្ធភាពយូរអង្វែងទើបល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរយ៉ាងល្អ។ សូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ ការប្រថុយប្រថានរបស់អ្នកមិនគួរបើកទូលាយសោះឡើយ ពីព្រោះការបាត់បង់ទំនុកចិត្តជាកត្តាសំខាន់ជះឥទ្ធិពលដល់ភារកិច្ចការងាររបស់អ្នក។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ទោះបីយ៉ាងនេះក្តីលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ ចំពោះការពិភាក្សាចរចា គឺអាចធ្វើទៅបានដោយជោកជ័យណាស់។ ម្យ៉ាងទៀត បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានតាមបំណងប្រាថ្នានៅពេលនេះ នៅអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ លោកអ្នកទទួលបានអំណោយផលក្នុងការវិភាគ វែកញែក និងចរចា ដូច្នេះសូមប្រើប្រាស់ពេលវេលាថ្ងៃនេះដាក់ចេញការងារដែលអ្នកប៉ងប្រាថ្នា អ្វីៗអាចទៅរួចបាន។ ដោយឡែក ចំពោះអាជីវករសូមកុំបោះបង់ការតាំងបង្ហាញ ឬការផ្សព្វផ្សាយពាណិជ្ជកម្ម ពីព្រោះវានឹងធ្វើឲ្យលោកអ្នកទទួលបានប្រាក់ចំណេញច្រើន និងបើកឳកាស បន្ថែមផង។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើសកម្មភាពទេ ដូច្នេះសូមពន្យារពេលចំពោះរឿងសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ គួរធ្វើការងារសាម័ញ្ញដែលមិនត្រូវការវិធីសាស្រ្តទទួលខុសត្រូវខ្ពស់។ ក្នុងនោះការចំពោះការប្រជុំវែកញែកគួរតែស្តាប់ច្រើនជាងនិយាយ។ លោកអ្នកត្រូវតែប្រាកដថា អ្វីៗច្បាស់លាស់ពិតប្រាកដមុនពេលចេញសកម្មភាព។ ការថ្លោះធ្លោយក្នុងថ្ងៃនេះមិនប៉ះពាល់ការងារធ្ងន់ធ្ងរនោះទេ ប៉ុន្តែក៏អាចធ្វើឲ្យលោកអ្នកពិបាកដោះស្រាយណាស់ដែរ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ។ ស្ថានភាពខាងក្រៅក្នុងពេលនេះហាក់មានឥទ្ធិពលខ្លាំងចំពោះការងាររបស់អ្នក ដូច្នេះសូមពិនិត្យឲ្យបានល្អិតល្អន់។ សូមព្យាយាមសម្របទៅតាមស្ថានភាពក្នុងកំរិតអតិបរមា ហើយក៏មិនគួរបារម្ភពេកដែរ ស្ថានភាពនេះនឹងអាចកែប្រែទៅជាល្អប្រសើរបានក្នុងពេលឆាប់ៗ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនក៏អាចធ្វើទៅបានដោយគ្មានហេតុផលជំទាស់ឡើយ។ ក្នុងនោះប្រសិនបើលោកអ្នកមានបំណងពិគ្រោះយោបល់ ឬធ្វើការចរចាតូចធំនានាប្រាកដថានឹងបានជោគជ័យ។ ក្នុងនោះដែរ មិនត្រូវមើលងាយស្ថានការណ៍ណាមួយនោះទេ។ កំហុសចម្បងបំផុតក្នុងថ្ងៃនេះគឺការសង្ស័យ ដូច្នេះសូមយកចិត្តទុកដាក់លើចំណុចនេះ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ លោកអ្នកអាចចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំ ឬផ្លាស់ប្តូរទីកន្លែងការងារតាមការប៉ងប្រាថ្នា ប៉ុន្តែការរក្សាស្ថានភាពការងារចាស់គួរតែមានភាពល្អប្រសើរជាង។ ថ្ងៃនេះប្រសិនបើអ្នកមានបំណងធ្វើដំណើរឆ្ងាយសូមចងចាំថា ការនិយាយស្តីជះឥទ្ធិពលដល់សុខសុវត្ថិភាពរបស់អ្នក។ ក្រៅពីនេះ សូមមានភាពរហ័រហួន បំពេញការងារក្រោមការទទួលខុសត្រូវ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់។ រាល់បំណងប្រាថ្នា ការងារលំបាក ឬបញ្ហាដែលជាប់គាំងតាំងពីមុនក៏នឹងអាចដោះស្រាយបាននៅពេលនេះ។ អ្វីដែលសំខាន់សូមលោកអ្នកកុំមានភាពភ័យខ្លាច ហើយត្រូវប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ។ ថ្ងៃមតិរិះគន់ចំពោះអ្នកអាចកើតឡើងច្រើន ដូច្នេះមិនគួរ យកចិត្តទុកដាក់នោះទេ។ សូមរស់នៅដោយភាពស្ងៀមស្ងាត់ និងប្រុងប្រយ័ត្ន។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីក្នុងថ្ងៃនេះសន្យាថា លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ សូមរក្សាល្បឿនក្នុងការអនុវត្តការងារជានិច្ច។ ក្នុងពេលនេះជំនួយហាក់មិនសូវសមប្រកបនោះទេ អ្នកមានមនុស្សជួយយកអាសារ ប៉ុន្តែអ្នកចាំឈ្នានីសក៏មិនតិចប៉ុន្មានដែរ ដូច្នេះសូមមានភាពឈ្លាសវៃកំណត់ដឹងស្ថានភាពនេះ។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល។ ក្រៅពីនេះសូមចងចាំថា ការធ្វើដំណើរពីពេលព្រឹក និងបញ្ចៀសភាពរឹងស្ទះមានស្ទើរទាំង ស្រុង។
ចំណាំ៖
ឆ្នាំទាំង៥ ខាល ម្សាញ់ វក រកា ច រាសីឡើងខ្ពស់ត្រដែត។ លុយកាក់ និងតួនាទីក្នុងថ្ងៃនេះមាន កំរិតខ្ពស់។ ការចាកចេញ និងទទួលបានឳកាសច្រើន។