នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរច្រើនកុះករបានទស្សនារមណីយដ្ឋានអង្គរ

(សៀមរាប)៖ ក្នុងថ្ងៃទីពីរនៃឱកាសបុណ្យចូលឆ្នាំថ្មី ១៥ មេសា ២០២២ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានចូលទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ខណៈមនុស្សធ្វើដំណើរតាមផ្លូវចេញចូលរមណីយដ្ឋាននេះ ពិសេសផ្លូវតាមកសិន្ធុប្រាសាទអង្គរវត្ត។ នេះបើតាមសេចក្ដីរាយការណ៍ពីទីតាំងរមណីយដ្ឋានអង្គរផ្ទាល់។

គេនៅចាំបានថា កាលពីឱកាសបុណ្យបុណ្យចូលឆ្នាំនាឆ្នាំមុនៗ រមណីយដ្ឋានអង្គរមិនមានភ្ញៀវទេសចរមកលេងច្រើនកុះករដូចឆ្នាំនេះឡើយ នេះក៏ដោយសារស្ថានភាពកូវីដ១៩មិនទាន់ថមថយ ប៉ុន្ដែដោយសាររាជរដ្ឋាភិបាលគ្រប់គ្រងការរីករាលដាលជំងឺកូវីដបានម៉ឺងម៉ាត់ គួបផ្សំនឹងការចាក់វ៉ាក់សាំងបានឆាប់រហ័សផងនោះ ក៏បានឈានដល់ការបើកប្រទេសឡើងវិញ និងជំរុញឲ្យភ្ញៀវទេសចរដើរលេងបានដោយសប្បាយ។

សូមជម្រាបថា នៅថ្ងៃម្សិលមិញ ពោលគឺថ្ងៃទីមួយនៃឱកាសបុណ្យបុណ្យចូលឆ្នាំនេះ ខេត្តសៀមរាបឈរលើលំដាប់ថ្នាក់ទី៣ ដែលមានចំនួន១០៧,០១៤នាក់ បន្ទាប់ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner