អ្នកទេសចរប្រមាណជាង ១០ម៉ឺននាក់ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សៀមរាប ៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា នាថ្ងៃទី១ នៃពិធីចូលឆ្នាំប្រពៃណីខ្មែ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិចំនួនប្រមាណ ១០៧.០១៤នាក់ បានដើរកំសាន្ដនាខេត្ដសៀមរាប ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១០៥.០០០ នាក់ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៣៥-៤០%ប្រមាណជា ៣៥.០០០-៤៥.០០០នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖ – រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៨.០០០ នាក់ ។- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៧.០០០ នាក់។- តំបន់ទន្លេសាបមានចំនួនប្រមាណ ៩០០ នាក់។- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៩.១០០ នាក់។ ដោយឡែកភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ២.០១៤ នាក់ ។ សញ្ជាតិទាំង ១០ ដែលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ ១- ចិន មានចំនួន ៩៨៩ នាក់
២- បារាំង មានចំនួន ១៤៧ នាក់
៣- អាមេរិក មានចំនួន ១២៧ នាក់ ៤- អង់គ្លេស មានចំនួន ៨៧ នាក់ ៥- ហ្វីលីពីន មានចំនួន ៦២ នាក់ ៦- អាល្លឺម៉ង់ មានចំនួន ៥៧ នាក់ ៧- អូស្ត្រាលី មានចំនួន ៥០ នាក់ ៨- ឥណ្ឌា មានចំនួន ៤២ នាក់ ៩- ថៃ មានចំនួន ៤១ នាក់ ១០- វៀតណាម មានចំនួន ៣៤ នាក់
។
ជើងហោះហើរចូលមកកាន់ខេត្តសៀមរាបពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ មានចំនួន ០៣ជើងហោះហើរ ដែលមានអ្នកដំណើរចូលសរុបចំនួន ៣៧៤ នាក់ ក្នុងនោះ ១- ជើងហោះហើរ សឹង្ហបុរី-សៀមរាប មានចំនួន ០១ ជើង មានអ្នកដំណើរសរុបចំនួន ១៥០ នាក់ ។ ២- ជើងហោះហើរ ភ្នំពេញ-សៀមរាប មានចំនួន ០២ ជើង មានអ្នកដំណើរសរុបចំនួន ១២៤ នាក់ ៕ ដោយ ៖ សៀន សុផាត















