សម្ដេចតេជោ ណែរនាំដល់អាជ្ញាធរ ឱ្យផ្អាកអនុវត្តន៍នូវច្បាប់គ្រប់គ្រងកូវីដ ក្នុងអំឡុងបុណ្យចូលឆ្នាំ

ព្រះសីហនុ៖ ថ្លែងនៅក្នុងពិធីអភិសេករូបសំណាក់ព្រះថោងនាងនាគនៅក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែរនាំទៅអាជ្ញាធរឱ្យផ្អាកច្បាប់គ្រប់គ្រងកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសម្ដេចថាឲ្យពលរដ្ឋទទួលបានការសប្បាយរីករាយក្នុងអំឡុងពេលនេះ និងថាអាចអនុវត្តន៍បានតែកន្លែងណាមានហានិភ័យនៃជំងឺប៉ុណ្ណោះ។

ទោះជាយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យពលរដ្ឋអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ ត្រូវចេញទៅទទួលវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីធានាថា កម្ពុជា មានសុវត្ថិភាពគ្រប់គ្រាន់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner