នគរបាលវរៈកាពារព្រំដែនគោក៣០៣ម្នាក់ស្លាប់ដោយឡានបុក ពេលមេឃភ្លៀងខ្លាំង

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរីៈនគរបាលវ័យជាង៥០ឆ្នាំម្នាក់ ដែមបម្រើកាងារនៅវរៈកាពារព្រំដោនគោកលេខ៣០៣ត្រូវរថយន្ត ដែលគេស្គាល់ថា ជារបស់យោធាស្រុកអូរាំង បានបើកបុកពេញទំហឹង ពេលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយស្លាប់នៅនិងកន្លែង។

ករណីគ្រោះថ្នាក់ចរចាចរណ៍ខាងលើ ត្រូវបានវរៈសេនីយ៍ឯកកាន់ពេញ អធិការក្រុងសែនមនោរម្យអោយដឹងថាៈនៅវេលាម៉ោង១៧ :២៥នាទី ថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៧៦ចន្លោះkm១២៩និង១៣០ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូទិសដៅបញ្ចាស់គ្នា។

លោកអធិការក្រុងថា មូលហេតុនៃគ្រោះថ្នាក់នោះ បណ្តាលមកពីមាន  ភ្លៀងធ្លាក់ខ្លាំង   ហើយរថយន្តបកលឿនមើលផ្លូវមិនឃើញហើយក៏ជ្រុលចង្កូតទៅបុកម៉ូតនៅខាងឆ្វេងដៃតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា  អក្នបើកបររថ យន្តរត់គេចខ្លួនបាត់ បន្សល់ទុកនូវរថយន្តម៉ាកAVALON ស្លាកលេខភ្នំពេញ2G 7140ពណ៍ទឹកមាស។
ចំណែកអ្នកបើកម៉ូតូឈ្មោះស៊ីម ភូរិត ភេទប្រុសអាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលវរៈ៣០៣ការពារព្រំដែនគោក ទីកន្លែងកំណើតភូមិត្រពាងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្នាក់នៅវរះ៣០៣។ ជនរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ម៉ូតូម៉ាកវេវពណសរស្លាកលេខគ្មាន កញ្ចក់មាន មានមួក។

ទោះបីជាជនបង្ករពុំស្ថិតនៅកន្លែងកើតហេតុក្តី តែសមត្ថកិច្ចបានរកឃើញលិខិតផ្ទេរសិទ្ធវរៈសេនីយ៍ត្រីប៊ុន វ៉ាង ជាមេបញ្ជាការស្តីទីនៃមូលដ្ឋានកងទ័ពស្រុកអូរាំងក្នុងរថយន្តបង្ករ។រាល់ឯកសារនិងអត្តសញ្ញាណទាំងនេះ អាចសន្និដ្ឋានជំហ៊ានដំបូងថា ជនបង្ករជាយោធានៃ មូលដ្ឋានកងទ័ពស្រុកអូរាំង៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner