ប្រជាពលរដ្ឋរស់នៅភូមិចំនួន៥ក្នុងឃុំកំរៀង ស្រុក កំរៀង បានបញ្ហាញពីកង្វល់និងបញ្ហាប្រឈមខ្លាំងពីកង្វះទឹកស្អាតនិងទឹកប្រើប្រាស់ក្នុងនៅរដូវប្រាំងខាងមុខដែលជាតម្រូវការចាំបាច់សហគមន៍ខ្លួន
បងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង៥ ស្ថិតក្នុងឃុំ-ស្រុកកំរៀង របស់ខេត្តបាត់ដំបង ប្រមាណជិត៦០០នាក់ ដែលបានចូលរួមនៅក្នុងអង្គវេទិកាសាធារណៈ(ជុំទី២)របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ-ស្រុកកំរៀង បានលើកឡើងនិងបង្ហាញនូវក្តីកង្វល់ អំពីបញ្ហាប្រឈមនានា របស់ខ្លួនជាច្រើនព្រមទាំងលើកជាសំណួរនិងសំណូមពរឲ្យអាជ្ញាធរខេត្ត ស្រុក និង ស្ថាប័នមន្ទីរ អង្គភាពពាក់ព័ន្ធជួយដល់សហគមន៍ភូមិរបស់ខ្លួន ដែលបាន និងកំពុង
តែជួបប្រទះពីបញ្ហាប្រឈមខ្លាំង នូវកង្វះទឹកស្អាតហូប និងទឹកប្រើប្រាស់ នៅតាមបណ្តាភូមិនីមួយៗរបស់ខ្លួន ដែលតម្រូវឲ្យអាជ្ញាធរខេត្ត និង ក្រុមការ ងារជួយដល់ខ្លួនតាមរយៈនៃអង្គវេទិកាសាធារណៈ
ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៩នេះក្រោមអធិបតីភាពលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំរៀង ទទួលបន្ទុកឃុំកំរៀង និងលោក តូច
ឈួនសៅរិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានឃុំកំរៀង និងមានការចូលរួមពីសមាសជិកនៃក្រុមការងារថ្នាក់ជាតិនៅទីនោះ និង វត្តមានលោកអភិបាលរងស្រុកនិងមន្ត្រីសំខាន់ក្នុងមូលដ្ឋានឃុំស្រុក នៅទីនោះជាច្រើនរូបទៀត។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំរៀ ង ខេត្តបាត់ដំបង បានថ្លែងក្នុងអង្គវេទិកានេះថា៖ វេទិកា សាធារណៈនៅថ្ងៃនេះគឺដើម្បីត្រួតពិនិត្យនិងគាំទ្រការអ នុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជុំទី២ក្នុងឃុំ-ស្រុកកំរៀង ដោយក្នុងក្នុងនេះ គឺយើងធ្វើនៅទីកន្លែងមូលដ្ឋាន០២ផ្សេងគ្នាដាច់ដោយឡែក។ ក្នុងនោះមួយកន្លែងធ្វើនៅវត្តកំរៀងមានជ័យហៅវត្តកំរៀង ដែលមានប្រជាពល រដ្ឋចូលរួម ចំនួន ០៣ភូមិ មកពីភូមិស្វាយស, ស្វា យវែង និង ភូមិកំរៀង សរុបចំនួន៤០០នាក់។ និងមួយកន្លែងទៀតនៅសាលាបឋមសិក្សា”រកាបុស” ដែលមានប្រជាពលរដ្ឋមកពីភូមិចំនួន០២ រួមមានភូមិស្រឡៅទងនិងភូមិរកាបុស សរុប១៨២នាក់។
ព្រមទាំងមានការអញ្ចើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន។ក្នុងគោលបំណងដើម្បីបានចូលរួមក្នុងការផ្តល់នូវគំនិតយោបល់បញ្ហាប្រឈមនានានិងពីទុក្ខកង្វល់រួមរបស់ពួកគេ ថែមទាំងបានលើកជាសំណើរនិងសំណូមពរចាំបាច់សំខាន់ៗ ដើម្បីឲ្យក្រុមការងារចុះមូលដ្ឋានធ្វើការពិចារណា? រិះរកនិងពិនិត្យលទ្ធភាពដើម្បីដោះស្រាយឲ្យបានសមស្របឆ្លើយតបទៅនិងសំណូមពរ ឬ ដំណោះស្រាយបញ្ហាកង្វល់ផ្សេងៗ ដើម្បីឆ្លើយតប ជួយដល់ពួកគាត់។
តាមរយៈនៃអង្គវេទិកានេះ បងប្អូនប្រជាពលរដ្ឋមកពីភូមិខាងលើ បានលើកឡើងអំពីកង្វល់បញ្ហា ប្រឈម សំណើ និងសំណូមពរមួយចំនួនដូចជា៖ តម្លៃកសិផលចុះថោក,ខ្វះរបងសាលា,សាលារៀន
មានសភាពចាស់ទ្រុឌទ្រោម,បងប្អូនប្រជាការពារ ខ្វះឯកសណ្ឋានយាមកាម,ខ្វះអណ្តូងទឹកតាមភូមិ ខ្វប្រភពទឹកស្អាត បង្គន់អនាម័យ,ផ្លូវថ្នល់និងបញ្ហាតម្លៃភ្លើងអគ្គិសនី ដែលទូទាត់ប្រាក់បាតថៃឲ្យមកជាប្រាក់រៀលវិញ…ជាដើម។
ទាក់ទិននិងកង្វល់បញ្ហាប្រឈមនិងដំណោះស្រាយចំពោះមុខ ក្រុមការងារថ្នាក់ជាតិដែលមកពីបណ្តាមន្ទីរវិស័យនានា និង អង្គភាពជំនាញផ្ទាល់បានលើកឡើងបញ្ហាគន្លឹះប្រឈមខ្លាំងមួយចំនួនដោយក្នុងនោះលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ក៏បានបំភ្លឺជុំវិញករណីពាក់ព័ន្ធនិងទឹកស្អាតក្នុងមូលដ្ឋានស្រុកកំរៀង ដែលក្នុងនោះត្រូវបានវិនិយោគដោយវិស័យឯកជន ហើយក្នុងនោះលោកនឹងខិតខំជម្រុញឲ្យក្រុម
ហ៊ុនពិនិត្យលទ្ធភាពឲ្យប្រជាជនក្នុងឃុំកំរៀងបានប្រើប្រាស់នៅឆ្នាំ២០២០ខាងមុខ។ ដោយឡែកលោក សេង សុវុធ មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានគូសបញ្ជាក់ថា៖ សម្រាប់ឆ្នាំ២០២០ -២០២១ ខាងមុខនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
មានគម្រោងផ្តល់អណ្តូងទឹកជូនស្រុកកំរៀង ចំនួន២៥អណ្តូង ក្នុងនោះឃុំកំរៀង ទទួលបានអណ្តូងទឹក ចំនួន២០អណ្តូង។ប្រជាពលរដ្ឋ ចូលរួមវេទិកាបានលើកឡើងថាកន្លងមកនេះបងប្អូនរស់នៅក្នុងភូមិមួយចំនួនមានការខ្វះខាតខ្លាំងនូវកង្វះទឹកសំរាប់ហូបនិងប្រើប្រាស់ក្នុងសហគមន៍ខ្លួន ដោយទិញទឹកប្រើប្រាស់(ក្នុងមួយដឹក) តម្លៃ១ទៅ២ម៉ឺនរៀលនៅក្នុងរដូវប្រាំង។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យជឿការឃោសនានិ ងការញុះញង៎ពីក្រុមក្បត់ជាតិទណ្ឌិតសម រង្សី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះ
ឆ្នោត។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តក៏បានធ្វើការក្រើនលឹកដល់ប្រជាពលរដ្ឋស្លូតត្រង់កុំឲ្យ
លង់ចាញ់ឧបាយកលក្បត់ជាតិរបស់ក្រុមប្រឆាំងនិងបានកំណត់ច្បាស់អំពីទោសទណ្ឌរបស់ជនក្ប ត់ជាតិសមរង្សីនិងបក្ខពួក ដែលចូលរួមអំពើក្បត់និងពីទង្វើប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយពួកគេបានធ្វើការអំពាវនាវដល់បក្ខពួករបស់ខ្លួននិងបងប្អូនជាពលរដ្ឋឲ្យចូលរួមជាមួយទង្វើក្បត់ជា
តិ និងនាំគ្នារង់ចាំទទួលពួកគេ ក្រោមលេសនៃការវិលត្រឡប់ចូលស្រុករបស់ខ្លួនម្តងហើយម្តងទៀតនោះ ។
ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំ និងទូ ទាំងស្រុក ត្រូវចូលរួមឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៩ វិច្ឆិកា២០១៩ ខាងមុខនេះដើម្បីចូលរួមទទួលទាន
អំបុកខ្មែរនៅទូទាំងប្រទេស ហូបអំបុកក្រោមពាក្យស្លោក “ការពារជាតិ សាសនា និងព្រះមហាក្សត្រ” ដោយរួមគ្នាថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង្សនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការ
បោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគាំទ្រពីប្រជាពលរដ្ឋ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)