ឯកឧត្តម ស សុខា ចូលរួមពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ប្រចាំខេត្តព្រៃវែង
អត្ថបទដោយ៖
ចាន់ វិចិត្រ
ព្រៃវែង ៖ ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមជាគណៈអធិបតីពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ ឯកឧត្តម ស សុខា ប្រចាំខេត្តព្រៃវែង នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ។
ការប្រកួតកីឡាប៊ូល និងប៉េតង់ ប្រចាំខេត្តព្រៃវែង រៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តព្រៃវែង សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដែលមានក្រុមចូលរួមប្រកួត ចំនួន ៧៧ក្រុម នារី ១៥ក្រុម និងមានកីឡាករ កីឡាការិនី សរុបចំនួន ២៦៦នាក់ នារី ៤២នាក់៕
ចាន់ វិចិត្រ






ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។