ប្រជុំបច្ចេកទេស ត្រៀមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងកំពង់ធំ នៅតំបន់ប្រាសាទសំបូរព្រៃគុក

អត្ថបទដោយ៖
Kien Sereyvuth

លោក ណយ ផាណា តំណាងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកកិច្ចប្រជុំស្តីពីការរៀបចំបច្ចេកទេស រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងកំពង់ធំ នៅតំបន់រមណីយដ្ឋាន សំបូរព្រៃគុក ដែលនឹងត្រូវរត់វេលាម៉ោង ៥:១៥ ទៀបភ្លឺ ថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទិវាកីឡា-ទេសចរណ៍ រត់ប្រណាំងរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងកំពង់ធំនេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍, NOCC, អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដោយរៀបចំវិញ្ញាសាដាក់ឲ្យប្រកួតមានចំងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដោយមានអ្នកចូលរួមរត់ជាតិ និងអន្តរជាតិចំនួន ១២០នាក់ មកពីជប៉ុន បារាំង អាមេរិក កាណាដា អង់គ្លេស និងណូវែលសេឡង់។ ក្រៅពីនេះ ក៏មានសិស្សានុសិស្សចំនួន៤៥០នាក់ផ្សេងទៀត គ្រោងនឹងចូលរួមរត់កម្សាន្តផងដែរ។

ប្រាសាទសំបូរព្រៃគុក គឺជារាជធានីបុរាណសម័យចេនឡានតាំងពីស.វទី៧ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់UNESCទី៣ក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំ មានទីកន្លែងដែលទាក់ទាញ សម្រាប់កីឡាករដែលអាចមើលឃើញនូវទីក្រុងបុរាណ និងការរស់បែបសម័យទំនើប។ ការរៀបចំកីឡារត់ម៉ារ៉ាតុង គឺផ្តោតលើកីឡាករត់ អាចរីករាយជាមួយប្រាសាទធម្មជាតិ និងទីក្រុងបុរាណ ជាមួយការរស់នៅរបស់ប្រជាជនសម័យសព្វថ្ងៃ។ កីឡាកររត់ម៉ារ៉ាតុង នឹងទទួលបានមេដាយពិសេសដែលធ្វើឡើងពីវត្ថុធាតុដើម ដែលជាផលិតផលដោយប្រជាពលរដ្ឋមូលដ្ឋាន។ អ្នករៀបចំព្រឹត្តការណ៍នេះសង្ឃឹមថា អ្នកចូលរួមទាំងឡាយ នឹងរីករាយទាំងពីរជាមួយប្រកួតរត់ម៉ារ៉ាតុង និងមេដាយប្រចាំតំបន់នេះ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner