រុស្ស៊ីហាមមន្ត្រីអង់គ្លេសកំពូលៗចូលក្នុងប្រទេសខ្លួន

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅថ្ងៃសៅរ៍សប្តាហ៍មុនថា មន្ត្រីកំពូលៗចំនួន ១៣នាក់របស់ចក្រភពអង់គ្លេស រួមទាំងលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំហាននេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងព័ត៌មាន និងយុទ្ធនាការនយោបាយដែលមិនមានការសម្របសម្រួលរបស់ទីក្រុងឡុងដ៍ ក្នុងគោលបំណងធ្វើឱ្យរុស្ស៊ីឯកោជាអន្តរជាតិ, បង្កើតលក្ខខណ្ឌសម្រាប់ការទប់ស្កាត់ប្រទេសរបស់យើង និងការច្របាច់កសេដ្ឋកិច្ចក្នុងស្រុក។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីយុត្តិធម៌អង់គ្លេសលោក ដូមីនិច រ៉ាអាប ( Dominic Raab), រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក លីស៍ ទ្រូស៍ (Liz Truss) និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បេន វ៉លឡេក (Ben Wallace) ក៏ស្ថិតក្នុងបញ្ជីខ្មៅក្នុងចំណោមអ្នកផ្សេងទៀតផងដែរ។

ក្រសួងការបរទេសរុស្ស៊ីបន្ថែមទៀតថា ការហាមប្រាមការចូលក្នុងប្រទេសខ្លួននឹងត្រូវពង្រីកក្នុងពេលដ៏ខ្លីខាងមុខនេះ ចំពោះអ្នកនយោបាយ និងសមាជិកសភាអង់គ្លេសបន្ថែមទៀត ដែលបន្តគោលនយោបាយប្រឆាំងរុស្ស៊ី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner