លោក ហ្សេលេនស្គី៖ ទាហានអ៊ុយក្រែនចម្លោះពី ២,៥០០ ទៅ ៣,០០០នាក់បានស្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនាពេលថ្មីៗនេះថា ទាហានអ៊ុយក្រែនប្រហែល ២,៥០០ ទៅ ៣,០០០នាក់បានស្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់) លោក ហ្សេលេនស្គី បាននិយាយថា ទាហានអ៊ុយក្រែនប្រហែល ១០,០០០នាក់បានទទួលរងរបួសនៅក្នុងអរិភាព ដោយភាគច្រើននៃពួកគេបានទទួលរងរបួសធ្ងន់ធ្ងរ។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា យ៉ាងហោចណាស់ទាហានអ៊ុយក្រែន ១,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner