លោក ហ្សេលេនស្គី ជំរុញពិភពលោកឱ្យត្រៀមខ្លួនចំពោះការវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីដែលអាចកើតមាន
អត្ថបទដោយ៖
ឈឹម ទីណា
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញពិភពលោកកុំឱ្យរង់ចាំរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ ដោយលោកបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការត្រៀមខ្លួនសម្រាប់ការវាយប្រហារបែបនេះ។
លោក ហ្សេលេនស្គី បានចាក់ផ្សាយវីដេអូអំពាវនាវខាងលើនេះនៅក្នុងខ្សែអាតិ៍វីដេអូមួយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការពិភាក្សា និងការរុញច្រានបន្ថែមទៀតលើទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ដើម្បីបន្ទុចបង្អាក់ប្រទេសនេះពីការប្រើអាវុធនុយក្លេអ៊ែរ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា រុស្ស៊ីមិនគួរឱ្យទុកចិត្ត ហើយអាចប្រើអាវុធណាមួយដែលខ្លួនមានគ្រប់ពេល៕ ប្រភព៖ NHK ប្រែសម្រួល៖ ឈឹម ទីណា




ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។