គាស់បន្ទប់ចូលបំណងលួចទ្រព្យសម្បត្តិត្រូវបងប្អូនម្ចាស់បន្ទប់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖  ជនសង្ស័យម្នាក់បានគាស់បន្ទប់ជួលកម្មការិនីរោងចក្រចូលបំណងលួចទ្រព្យសម្បត្តិត្រូវបានមីងម្ចាស់បន្ទប់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០២ខែវិច្ចិកា ឆ្នាំ២០១៩  នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា  សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ    រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះចំរេីមបញ្ញា  ភេទប្រុសអាយុ២៧  ឆ្នាំ  មុខរបរស្នាក់នៅមិនពិតប្រាកដ  ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា   មុនពេលកេីតហេតុម្ចាស់បន្ទប់បានចាក់សោត្រឹមត្រូវហេីយបានចេញទៅធ្វេីការងារអស់  ខណះមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពឆ្កឹះសោបន្ទប់ចូលសំងំបំណងលួចទ្រព្យសម្បត្តិតែត្រូវបានមីងម្ចាស់បន្ទប់មកទាន់ក៏ចាក់សោខាងក្រៅរួចរាយការណ៍ទៅសមត្ថកិច្ចឃាត់ភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកាសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទាន់នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាក់ការតាមច្បាប់៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner