អកុសលម្លេះ!! ជិះម៉ូតូតាមផ្លូវសុខៗ ស្រាប់តែត្រូវដែកបារ៉ាសធ្លាក់សង្កត់ចំក្បាលស្លាប់មួយរំពេច

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងបារ៉ាសដែកកំពុងតែសាងសង់ ស្រាប់តែឆ្លាក់ចំក្បាលស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា  ឆ្នាំ ២០១៩ ស្ថិត នៅតាមបណ្តោយផ្លូវលេខ២០៩ កែងនិងផ្លូវលេខ៤៣០ ក្នុងភូមិ៤ សង្កាត់ ទំនប់ទឹក ខណ្ខបឹងកេងកង រាជធានីភ្នំពេញ។

    ជនរងគ្រោះ ឈ្មោះ  ឡឹម  វិសុទ្ធ  ភេទប្រុស  អាយុ៧០ឆ្នាំ មុខរបរអ្នកចាប់សសៃ ស្នាក់នៅផ្ទះលេខ២០MZ ផ្លូវលេខ១០៧ ភូមិ ២ សង្កាត់ មនោរម្យ ខណ្ខ៧មករា រាជធានីភ្នំពេញ ។ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាក(Tody)ពណ៌សទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ១DA២៤២៧ ។

     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលដែលធ្លាក់ដែកសង្កត់ចំបុរសខាងលេីស្លាប់នោះគឺបណ្តាលមកពីមានរថយន្តកូរ៉េមួយគ្រឿង ដែលចេញពីឃ្លាំងម្តុំកេីតហេតុនោះបានប៉ះជាមួយនិងដែកកាត់ទទឹងផ្លូវបណ្តាលឲ្យវៀច ហេីយក៏ត្រូវបានសមត្ថកិច្ចបានកោះហៅឲ្យរថយន្តខាងលេីបានជួសជុលស្ទួចធ្វេីឡេីងវិញតែជាអកុសលក្រុមរថយន្តស្ទួចជួសជុលមានកាថ្វេសប្រហែស បណ្តាលឲ្យធ្លាក់ដែកនោះធ្លាក់ចំក្បាលបុរសខាងលើកំពុងតែជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ។

    ប្រភពដដែលបានបន្តទៀតថា ពេលដែលជាងកំពុងតែជួសជុលគេឃេីញមានសន្តិសុខខាងសាលាខណ្ឌមកជួយបិទផ្លូវដែរ តែក្រុមសន្តិសុខនោះបានត្រឹមតែបិទនៅលេីផ្លូវ៤៣០តែប៉ុណ្ណោះ តែផ្លូវតូចមិនបានបិទទេ ទេីបបណ្តាលឲ្យមានអ្នកឆ្លងកាត់មក ក៏មានដែកខាងលើធ្លាក់មកចំអ្នកដំណើរស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

    ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជាងជួសជុលនោះទៅកាន់ប៉ុស្តិ៍ដើម្បីធ្វេីការសួរនាំតែសមត្ថកិច្ចហាមមិនអោយក្រុមអ្នកសារព័ត៌មានថតក្រុមជាងនោះទេ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner