អភិបាលខេត្តរតនគិរីអំពាវនាវឲ្យ សិស្សានុសិស្សទាំងអស់ ជាអ្នកបន្តវេនជំនាន់ក្រោយ ត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានធ្វើការអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ជាអ្នកបន្តវេនជំនាន់ក្រោយ ត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។

ការអំពាវនាវខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងឱកាសបេីកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ។ ឯកឧត្តមបន្តថា៖ សិស្សានុសិស្សជាយុវជនជំនាន់ក្រោយបង្កើនសមត្ថភាពចំណេះដឹង និង ចៀសឲ្យឆ្ងាយនូវអំពើអបាយមុខនានាក្នុងសង្គម ត្រូវតែខិតខំធ្វើការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និង ជំនាញឲ្យបានប្រសើរដើម្បីក្លាយជាទំពាំងស្នងឫស្សីជាអ្នកបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្មួយៗសិស្សានុសិស្សនិងយុវជនយុវ
នារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និង សង្គមជាតិយើង ។ ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវចងចាំថា បើស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្តាយ និង ស្រ
ឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចេះណែនាំមិត្តភក្តិ ពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿង
ញៀន ព្រមទាំងត្រូវចៀសវាងឲ្យបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

ជាពិសេស ត្រូវមានការភ្ញាក់រលឹក ចេះស្រវា ស្រលាញ់ យកចំណេះដឹង, ជំនាញ វិជ្ជាជីវៈ សម្រាប់ជីវិតផ្ទាល់ខ្លួន ឱ្យបានប្រកបដោយ ភាពថ្លៃថ្នូរ ហើយក្មួយៗត្រូវយល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ, ជាទ្រព្យគាប់ប្រសើរពុំអាចចោលួច ឬ ឆក់យកបានឡើយ ប្រើច្រើនកាន់តែកើនឡើង និងអាច រួម ចំណែកអភិវឌ្ឍន៍សង្គម លើកតម្កើងកិត្យានុភាពជាតិឱ្យ កាន់តែខ្ពស់ត្រដែត និង ចម្រើនរុងរឿងប្រកបដោយសុខដុមរមនា។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានជំរុញឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់  សូមចូលរួមទាំងអស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ខំប្រឹងរៀនសូត្រ មានចំណេះដឹង ពិតប្រាកដ ក្លាយជាទំពាំងស្នងឫស្សីជា សរសរទ្រូងរបស់ ប្រទេសជាតិ ទៅថ្ងៃអនាគត។ ដោយឡែក សម្រាប់ មាតា បិតា អាណាព្យាបាលសិស្ស ត្រូវ ផ្ដល់ឱកាស និងលទ្ធភាព ដល់កូនៗក្នុងការសិក្សារៀនសូត្រ និងរួមចំណែកក្នុងការការតាមដានកូនចៅរបស់ខ្លួនឲ្យបានជាប់លាប់ ដើម្បីតម្រង់ទិសឲ្យពួកគេដើរលើផ្លូវត្រូវ ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។

លោក ខាត់ សាម៉ាល់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរីបានឲដឹងថា វិស័យអប់រំនៅខេត្តរតនគិរី នាពេលបច្ចុប្បន្នទទួលបាននូវការអភិវឌ្ឍជាបន្តបន្ទាប់ មានគ្រូល្អ សិស្សពូកែ សាលាល្អ ដែលទាំងនេះ គឺជាការវិវឌ្ឍថ្មីមួយ នៃវិស័យអប់រំនៅខេត្តដាច់ស្រយ៉ាលមួយនេះដែលកត្តានេះបានឆ្លើយតបទៅចក្ខុវិស័យរបស់ក្រសួងអប់រំយុវជន និងកីឡាឆ្លើយទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលជាមួយ និងការប្តេជ្ញាឲ្យបានមុំទី១គឺការពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner