សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ជាឱកាសរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហា ដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយ ចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ។

លើទំព័រហ្វេសប៊ុកផ្លូវការនៅមុនចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសសេរថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់កម្ពុជា ក៏ដូចជា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាសរបស់កម្ពុជា ក្នុងការចូលរួមពិភាក្សាដោះស្រាយបញ្ហា ដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។ ស្របពេលនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ ខ្ញុំ នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ សន្ទនាអាស៊ានមួយចំនួនទៀតផង ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា ចាកចេញពី កម្ពុជាកាលពីព្រឹកថ្ងៃទី០២ ខែវច្ឆកា ឆ្នាំ២០១៩ និងបានអញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាព កាលពីវេលាម៉ោង ប្រមាណ៩ព្រឹកថ្ងៃដដែល បន្ទាប់ពីហោះចេញពីកម្ពុជារយៈពេលជិត១ម៉ោង ។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ ព្រមទាំងឯកអគ្គរាជទូតខ្មែរប្រចាំនៅទីក្រុង បាងកក ប្រទេសថៃ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ដូចខាងក្រោម៖
– កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២– កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើក ទី១៦– កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២– កិច្ច ប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេ៉រិក លើកទី៧– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង– កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ន សូរស័ក្ដ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជយនណារ៉ុន រដ្ឋមន្រ្តី អប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា ។
ស្របពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner