គណោ:ប្រតិភូឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបរយ:ពេល៣ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ខាំផាន់ ពុំម៉ាថាត ( Khamphanh PHOMMATHAT) សមាជិកការិយាល័យនយោបាយលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងបណ្តុះបណ្តាលមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ និងក្នុងក្រុងសៀមរាបចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។ ដោយធ្វើដំណើរតាមជើងយន្តហោះ ឯកឧត្តមនិងគណ:ប្រតិភូ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនៅវេលាម៉ោង៣:០០នាទីរសៀល និងទទួលបានគារវកិច្ចយ៉ាងស្និតស្នាលជាទីបំផុតពីសំណាក់ឯកឧត្តម អ៊ុង ហឿន អនុប្រធានប្រចាំការ គណៈកម្មាធិការនៃគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សំរិទ្ធ សារុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា លោក ហេង សម័យ អនុប្រធាននាយកដ្ឋានគ្រប់គ្រង នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល លោក តុង លូណា អនុប្រធាននាយកដ្ឋានគ្រប់គ្រង នៃខុទ្ទកាល័យគណៈកម្មាធិការកណ្តាល និងសមាជិកសមាជិការបក្សជាច្រើននាក់។
បន្ទាប់ពីបានអញ្ជើញទៅទស្សនកិច្ចនៅតាមដំបន់ប្រាសាទនានារួចមក ឯកឧត្តម ខាំផាន់ ពុំម៉ាថាត ( Khamphanh PHOMMATHAT) សមាជិកការិយាល័យនយោបាយលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងបណ្តុះបណ្តាលមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ និងគណ:ប្រតិភូ បានចូលជួបសម្តែងការគួរសម និងសំណេះសំណាលពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៅមន្ទីរបក្សខេត្តសៀមរាប។
ក្នុងឪកាសនោះ ឯកឧត្តម អ៊ឹង ហឿនអនុប្រធានប្រចាំការ គណៈកម្មាធិការនៃគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៏លើកឡើងថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាពេលនេះ គឺជាការពង្រីក និងពង្រឹងប្រពៃណីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាបងប្អូនរវាងប្រទេស និងប្រជាជនយើងទាំងពីរ ឱ្យកាន់តែរីកចម្រើនរឹងមាំស្ថិតស្ថេរចីរកាល និងយូរអង្វែងតរៀងទៅយ៉ាងពិតប្រាកដ ។ ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត ក្រុង នៃបណ្តាប្រទេសចំនួន១០ ក្នុងនោះខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ក៏បានភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវី តាមរយៈខ្លឹមសាអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់ បានចុះហត្ថលេខានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយបានផ្តោតលើវិស័យទេសចរណ៍ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែលកាលនោះ ភាគីខេត្តសៀមរាប តំណាងដោយឯកឧត្តម ស៊ូ ភិរិន្ទ អតីតអភិបាលខេត្ត និងខេត្តចំប៉ាសាក់ តំណាងដោយឯកឧត្តម សនសៃ ស៊ីជាន់ដន អតីតអភិបាលខេត្ត ដែលមានសុពលភាពរយៈពេល៥ឆ្នាំ និងបន្តជាស្វ័យប្រវត្តិ បើមិនមានការស្នើសុំបញ្ចប់ភាគីណាមួយនៃភាគីទាំងពីរទេនោះ។ ក្រោយពីពេលដែលភ្ជាប់ទំនាក់ទំនងមិត្តភាពជាមួយគ្នាមក ភាគីទាំងពីរមិនបានធ្វើអ្វីមួយរួមគ្នា ដើម្បីជាគុណប្រយោជន៍ទៅវិញទៅមកនៅឡើយទេ បានត្រឹមតែផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូទាំងពីរម្តងម្កាលប៉ុណ្ណោះ។
ឯកឧត្តម ខាំផាន់ គុំម៉ាថាត (Khamphanh PHOMMATHAT) សមាជិកការិយាល័យនយោបាយលេខាធិការមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំ និងបណ្តុះបណ្តាលមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ បានមានប្រសាសន៏ផងដែរថា៖ នៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ មានការរីកចំរើនយ៉ាងខ្លាំងខ្លាគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំទាំងវិស័យទេសចរណ៍ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវប្បធម៌ជាដើម។ ជាពិសេសទីក្រុងភ្នុំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាគោលដៅសម្រាប់ការវិនិយោគពីបណ្តាប្រទេសផ្សេងៗ ការរីកចំរើនបែបនេះ គឹផ្អែកលើកត្តាសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ។ ឯកឧត្តម បានកោតសរសើរចំពោះការងារបក្សនិងការដឹកនាំប្រទេសកន្លងមកឃើញថា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យទូទាំងប្រទេស គឺវាមានភាពខុសប្លែកមិនដូចពីមុនឡើយ។ ហើយអ្វីដែលអស្ចារ្យនោះ គឺប្រាង្គប្រាសាទនានាដែលជាបេតិកភណ្ឌពិភពលោក និងអរិយ្យធម៍ វប្បធម៍ ទំនៀមទំលាប់ ប្រពៃណីដែលដូនតាបានបន្សល់ទុកឲ្យនេះឯង៕ ដោយ ស៊ាន សុផាត

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner