ទឹកទន្លេ មេគង្គងើបឡើងក្នុង រដូវប្រាំង បន្ទាប់ពី មាន ភ្លៀងធ្លាក់ ច្រើនរាល់ថ្ងៃ

ភ្នំពេញ៖ ការធ្លាក់ ភ្លៀងជា បន្តបន្ទាប់ នៅក្នុង ខែមីនា និង ដើមខែ មេសា បានធ្វើឱ្យ ទឹកទន្លេ មេគង្គ ងើបឡើងនៅ គ្រប់ ស្ថានីយ ជលសា ស្ត្រកម្ពស់ ប្រមាណ ជា ០,៥០ ម៉ែត្រ ទឹក បឹង ទន្លេសាប និង ព្រែក នានា ក៏ មានការ ងើបឡើង ដែរ ។ រីឯស្ថានភាព ទឹក បឹង ទន្លេសាប និង ទឹកទន្លេ មេគង្គ នៅពេលនេះ មាន កម្ពស់ ប្រហាក់ប្រហែល នឹង កម្ពស់ ទឹក មធ្យម ច្រើន ឆ្នាំ ដែល មាន អំណោយផល ល្អ បំផុត ដល់ ការដាំដុះ និង ទឹក ប្រើប្រាស់ ប្រចាំថ្ងៃ ។ ភ្លៀង នៅ បន្ត ធ្លាក់ រាយប៉ាយ ល្អ នៅ ដើមរដូវ វស្សា និង កណ្តាល រដូវវស្សា ។

លោក ម៉ៅ ហាក់ អនុប្រធាន អាជ្ញាធរ ទន្លេសាប និង ជា អ្នកជំនាញ ជលសា ស្ត្រ នៃ ក្រសួង ធនធានទឹក និង ឧតុនិយមបាន និយាយនៅ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ថាៈ ការធ្លាក់ ភ្លៀង ជា បន្តបន្ទាប់ កាលពី ចុងខែ មីនា រហូតដល់ អំឡុងពេល បុណ្យ ចូល ឆ្នាំ ថ្មី បានធ្វើឱ្យ ទឹកទន្លេ មេគង្គ នៅ គ្រប់ ស្ថានីយ ជលសា ស្ត្រ ងើបឡើង ជា មធ្យម កម្ពស់ ជាង ០,៥០ ម៉ែត្រ ទឹក បឹង ទន្លេសាប និង បឹង ព្រែក ផ្សេងៗ ទៀត ក៏ មានការ ងើបឡើង ដែរ ។

មន្ត្រី ជំនាញ ដដែលបានបញ្ជាក់ ថាកម្ពស់ ទឹក បឹង ព្រែក និង ទន្លេ មានការ ងើបឡើង នៅក្នុង រដូវប្រាំង មិន ធ្លាប់មាន នេះ កើតមានឡើង បន្ទាប់ពី មាន ភ្លៀង ធ្លាក់ ជា បន្តបន្ទាប់ ក្នុង ខែមីនា និង ដើមខែ មេសា ជាពិសេស ដោយសារ ឥទ្ធិពល វិ សម្ពាធ ទាប (TD) មួយ ដែល បាន កើតមានឡើង នៅក្នុង សមុទ្រ ក្បែរ ប្រទេស កម្ពុជា ធ្វើឱ្យមាន ភ្លៀង ធ្លាក់ ច្រើន នៅ តំបន់ អាង ទន្លេមេគង្គ លើ និង ក្នុងប្រទេស កម្ពុជា ។ ប៉ុ ន្តៃ ចាប់ពី ក្រោយ បុណ្យចូលឆ្នាំថ្មី បានបញ្ចប់ ទឹក ទន្លេមេគង្គ និង ទឹក បឹង ទន្លេសាប បាន ស្រក ចុះ មកវិញហើយ បន្ទាប់ពី ងើបឡើង ជាទូទៅ បាន កម្ពស់ ប្រមាណ ជា ០,៥០ ម៉ែត្រ នៅ គ្រប់ ស្ថានីយ ជល សាស្ត្រ រួចមក ។

លោក ម៉ៅ ហាក់ បាន និយាយ ទៀតថាកម្ពស់ ទឹកទន្លេ មេគង្គ និង ទឹក បឹង ទន្លេសាប នៅពេលនេះ មាន កម្ពស់ ប្រហាក់ប្រហែល នឹង កម្ពស់ ទឹក មធ្យម ច្រើន ឆ្នាំ ជា កម្ពស់ ទឹក មាន អំណោយផល ល្អ បំផុត សម្រាប់ ការងារ បង្កបង្កើនផល និង ទឹក ប្រើប្រាស់ ប្រចាំថ្ងៃ ។

ចំពោះ ស្ថានភាព ភ្លៀង នៅតែ បន្ត មាន ធ្លាក់ ជា បន្តបន្ទាប់ និង មាន ភ្លៀង ល្អ នៅ ដើមរដូវ វស្សា និង កណ្តាល រដូវវស្សា ។ ឯ នៅ ចុងរដូវ វស្សា ស្ថានភាព ទឹកភ្លៀង យ៉ាងណា នោះ មិនទាន់ ដឹង ទេ ព្រោះ អាកាសធាតុ បច្ចុប្បន្ន មានការ ប្រែប្រួល ខ្លាំងណាស់ ។ ចំណែក ទឹក នៅតាម បណ្តា បឹង ព្រែក និង ក្នុង ប្រព័ន្ធធារាសាស្ត្រ ជាទូទៅ នៅសល់ លើសពី តម្រូវការ ជាពិសេស នៅក្នុង ខេត្តកំពង់ស្ពឺ មានទឹក ហូរហៀរ ចោល ដូច នៅក្នុង រដូវវស្សា ។

កម្ពស់ ទឹកទន្លេ មេគង្គ នៅ ខេត្តស្ទឹងត្រែង ថ្ងៃទី ២០ ខែមេសា មាន កម្ពស់ ៣ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី ១៩ ខែមេសា ០,០៣ ម៉ែត្រ នៅ ចតុមុខ ទឹក មាន កម្ពស់ ២,២៣ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី ១៩ មេសា ០,០៣ ម៉ែត្រ នៅ បឹង ទន្លេសាប ទឹក មាន កម្ពស់ ០,៩៣ ម៉ែត្រ គឺ ប្រហាក់ ប្រហាក់ប្រហែល ថ្ងៃទី ១៩ មេសា ៕
ប្រភពស្មីកម្ពុជា,ដោយ៖ឈឹម ទីណា
រូបថតក្រសួងធនធានទឹកនិងឧតុនិយម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner