អ៊ុយក្រែន និងរុស្ស៊ីធ្វើការដោះដូរអ្នកទោសលើកទី៥

កៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) ថ្លែងថា ប្រទេសរបស់លោកស្រី និងរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើការដោះដូរអ្នកទោសលើកទី៥ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។

លោកស្រី វេរ៉េសឈុគ បានបង្ហោះសារនៅលើតេឡេក្រាមថា ជាលទ្ធផលនៃការដោះដូរខាងលើនេះ ឈ្លើយសឹកសង្គ្រាមអ៊ុយក្រែន ៧៦នាក់ រួមទាំងជនស៊ីវិល ១៦នាក់បានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីការដោះលែងដោយកងកម្លាំងរុស្ស៊ី។ លោកស្រីបន្ថែមថា ក្នុងចំណោមបុគ្គលិកយោធាអ៊ុយក្រែន៦០នាក់ដែលត្រូវបានដោះលែង មាន១០នាក់ជាមន្ត្រីរដ្ឋាភិបាល។

យ៉ាងណាមិញ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនឈ្លើយសឹករុស្ស៊ីប៉ុន្មាននាក់ដែលត្រូវបានដោះដូរ ក្នុងកំឡុងការដោះដូរនោះទេ។ គួរកត់សម្គាល់ អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរឈ្លើយសឹកលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner