ថ្នាក់ដឹកនាំនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាត់ដំបង រួមជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត បានជួបសំណេះសំណាល និងសាទរក្នុងការជូនដំណើរ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដើម្បីឆ្ពោះទៅកាន់គោលដៅ (មានវីដេអូ)
ថ្នាក់ដឹកនាំនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការខេត្ត និងវត្តមានឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជាទីប្រឹក្សាសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងខេត្ត បានជួបសំណេះសំណាល និងចេញមកសាទរនៅតាមដងផ្លូវនានាក្នុងទីប្រជុំជននៃក្រុង-ខេត្តបាត់ដំបងដើម្បីសំដែងនូវអំណរសាទរ ក្នុងការជូនដំណើរដល់កងក ម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីឆ្ពោះទៅកាន់គោលដៅសំខាន់ៗនៅតាមបន្ទាត់ព្រំដែន និងត្រៀមបង្ការជាស្រេចក្នុងការចាត់វិធានការកម្ទេចនូវ រាលផែនការនិងទង្វើក្បត់ជាតិរបស់ទណ្ឌិតសមរង្សីនិងបក្ខពួកដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កន្លងមកនេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយនិងកងកម្លាំងទាំង៣ប្រភេទ មុននឹងចាកចេញដំណើរទៅកាន់គោលដៅកំណត់ ស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត វេលាព្រឹកថ្ងៃទី០១ខែវិច្ឆិកានេះ។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង
និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានពាំនាំយកនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តនិងគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា៖ អង្ករចំនួន៤០ការុង,មី
ចំនួន៨០កេស, ត្រីខ ចំនួន១៦កេស និងថវិកា៤លានរៀល របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈមូ លនីធិមនុស្សធម៌ក្រឡាហោម ដើម្បីផ្តល់ជូនសំរា ប់ផ្ទះបាយក្នុងការបំពេញបេសកកម្មនូវក្នុងការថែរ ក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់កំចាត់នូវរាល់ឧបាយកលទុច្ចរឹតក្បត់ជាតិរបស់ទណ្ឌិត សមរង្សីនិងបក្ខពួកដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវនិងស្របតាមលទ្ធិប្រជាធិបតេយ្យ។ និងការវិលត្រឡប់របស់ទណ្ឌិត សម រង្សី ដែលបានអំពាវ នាវឲ្យបក្ខពួករបស់ខ្លួននិងបោកបញ្ឆោតប្រជាពលស្លូតត្រង់ ឲ្យមកទទួលខ្លួន នៅថ្ងៃ៩វិច្ឆិកា ខាងមុខនេះ។
ជាមួយនិងការផ្តល់នូវកម្លាំងចិត្តដល់វិរៈកង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ឯកឧត្តមប្រធា នគណៈបញ្ជាការឯកភាពនៃ រដ្ឋបាលខេត្តបាត់ដំ បង ងួន រតនៈ ក៏បានពាំនាំនូវបណ្តាំផ្ញើនិងការសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងបានជូនពរដល់គ្រប់កងកម្លាំងដែលចេញប្រតិបត្តិការក្នុងការថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងជាពិសេសថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង់ និងទទួលបាននូវជោគជ័យ ក្នុងភារកិច្ចចំ ពោះមុខ និងត្រូវទប់ស្កាត់និងចាត់វិធានការម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពនិងទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្សី និងបក្ខពួកមួយក្តាប់តូចដែលបានឃ្បឃិតរួមគំនិត និង ចូលរួមសកម្មភាពក្បត់ជាតិទាំងនោះកំុឲ្យងើបក្បាលរួច។
ដោយឡែកនៅតាមដងផ្លូវមួយចំនួនក្នុងទីប្រជុំជនក្រុងបាត់ដំបង បងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការក្នុងខេត្តក៏បានសំដែងនូវការសាទរនិងបានបង្ហាញពីទឹកចិត្តនាំយកនូវស្បៀងអាហារនិងគ្រឿងឧបភោភបរិភោគឧបត្ថម្ភដល់ក្បួនដង្ហែកងកម្លាំង
នៅតាមដងផ្លូវដើម្បីបង្ហាញពីឆន្ទៈក្នុងការគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកម្ចាត់ជនក្បត់ ជាតិ សាសនា ព្រះមហាក្សត្រ និងចង់បំផ្លាញសុខសន្តិភាពដែលប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល បាននិងកំពុងតែទទួលបានយ៉ាងពេញលេញលើផ្ទៃប្រទេស៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )